ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីថៃតែ​អត់ព្រមធ្វើចត្តាឡីស័ក រត់​ចេញ​ទាំង​២​ក​ន្លែង !

4 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​មក​ពី​ថៃ​ត្រូវ​ដាក់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ម៉ា​ឡៃ​ តែបានរត់​ចេញ​ ។ ហើយក្រោយមក​ ក៏យក​មកដាក់នៅ​មណ្ឌល​មង្គល​បូ​រី​ទៀត​រត់​ចេញ​ទៀត​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ​មករា ឆ្នាំ​២០២១​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​មក​ពី​ថៃ​ត្រូវ​ដាក់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ម៉ា​ឡៃ​ តែបានរត់​ចេញ​ ។ ហើយក្រោយមក​ ក៏យក​មកដាក់នៅ​មណ្ឌល​មង្គល​បូ​រី​ទៀត​រត់​ចេញ​ទៀត​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ​មករា ឆ្នាំ​២០២១​។ បើតាម​លោក ជា ទី មេឃុំ​សឿ​ បាន​ប្រាប់​ព្រឹក​នៅថ្ងៃ​ទី​​២៣ ​មករា ​នេះ​ថា​ ​បុរស​ដែល​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​មានឈ្មោះ ខា រិ​ន ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ (​លេខ​ទូរស័ព្ទ ០៦៧ ២៥០ ៩៦៤)​ ។

លោក​បាន​បញ្ជាក់​​ថា ​បុរស​ឈ្មោះខា រិ​ន នេះ​ បាន​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ក្នុងស្រុក​ម៉ា​ឡៃ​ នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១​ ហើយ​យកដាក់​មណ្ឌល​​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​ម៉ា​ឡៃ​ ​។ បុរសនេះ​​បាន​រត់​ចេញ​មក​ផ្ទះរកប្រពន្ធ​ តែមិន​ឱ្យ​​ចូល​ផ្ទះ​ទេ ​ព្រោះ​មិន​បាន​ចូល​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ​ក្នុង​​ភូមិ​តា​ម៉ៅ ឃុំ​សឿ ស្រុក​មង្គល​បូ​រី និង​មានស្រុក​កំណើត​ភូមិ​ចំការ​ចេក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។

លោក ជា ទី បាន​បញ្ជាក់ទៀត​ថា​ ​នៅ​ពេល​បុរសឈ្មោះ ខា រិ​ន រត់​មក​ដល់​ផ្ទះ ត្រូវ​អាជ្ញា​ធរ​ដឹង​ថា​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​ម៉ា​ឡៃ ក៏បាន​រាយការណ៍​មក​ឃុំ​ឱ្យប៉ូលិស​ប៉ុស្តិ៍​ទៅ​យក​ដាក់​មណ្ឌល​ច​ត្តា​ឡី​ស័ក​មង្គល​បូ​រី នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​ម​ង្គ​បូ​រី​ប្រាប់​ថា ​បុរសឈ្មោះ ខា រិ​ន បាន​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​មង្គល​បូ​រី​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ពេល​នេះ​ក្រុម​ការងារ​កំពុង​តាម​រក​ដល់​ផ្ទះ​ភូមិ​តា​ម៉ៅ ឃុំ​សឿ ស្រុក​មង្គល​បូ​រី សួរ​អ្នក​ភូមិ​ថា​ប្រពន្ធ​ចេញ​ទៅ​ថៃ ហើយ​តាម​រក​នៅ​ស្រុក​កំណើត​ភូមិ​ចំការ​ចេក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ​តែ​មិនទាន់​រក​ឃើញ​នៅឡើយ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ