ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្ដី​សង្ស័យ​៨​យ៉ាង​នាំ​ឱ្យ​ចិត្ត​សៅហ្មង

3 ឆ្នាំ មុន

សង្ស័យ​ទាំង​៨​ចំណុច​នេះ​មិនមែន​ជា​ហេតុ​នាំ​ឱ្យ​សម្រេចប្រយោជន៍​ដល់​ការ​ចម្រើន​សីល សមាធិ បញ្ញា​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​សេចក្តី​ស្ងប់​បាន​ឡើយ គឺ​ធ្វើ​ឱ្យ​ចិត្ត​ជាប់ជំពាក់​ក្នុង​សេចក្តី​សង្ស័យ​ជា​និច្ច ។ ១-​ពុ​ទ្ធេ ក​ង្ខ​តិ​: សង្ស័យ​ក្នុង​ព្រះ​ពុទ្ធគុណ​, ២-​ធ​ម្មេ ក​ង្ខ​តិ​:…

សង្ស័យ​ទាំង​៨​ចំណុច​នេះ​មិនមែន​ជា​ហេតុ​នាំ​ឱ្យ​សម្រេចប្រយោជន៍​ដល់​ការ​ចម្រើន​សីល សមាធិ បញ្ញា​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​សេចក្តី​ស្ងប់​បាន​ឡើយ គឺ​ធ្វើ​ឱ្យ​ចិត្ត​ជាប់ជំពាក់​ក្នុង​សេចក្តី​សង្ស័យ​ជា​និច្ច ។

១-​ពុ​ទ្ធេ ក​ង្ខ​តិ​: សង្ស័យ​ក្នុង​ព្រះ​ពុទ្ធគុណ​, ២-​ធ​ម្មេ ក​ង្ខ​តិ​: សង្ស័យ​ក្នុង​ព្រះ​ធម្មគុណ​, ៣-​ស​ង្ឃេ ក​ង្ខ​តិ​: សង្ស័យ​ក្នុង​ព្រះ​សង្ឃគុណ​, ៤-​សិក្ខា​យ ក​ង្ខ​តិ​: សង្ស័យ​ក្នុង​សិក្ខាបទ​គ ដែល​ជាប់​ទាក់ទង​ជាមួយ​សីល សមាធិ បញ្ញា​ ។

៥-​បុព្វ​ន្តេ ក​ង្ខ​តិ​: សង្ស័យ​ក្នុង​ខន្ធ​៥ ដែល​ជា​អតីត គឺ​សង្ស័យ​ថា​សត្វ​ទាំងឡាយ​ធ្លាប់​កើត​មក​ហើយ​ក្នុង​អតីត នឹង​មាន​ពិត​ឬ​អត់​ទេ​ហ្ន៎​, ៦-​អបរ​ន្តេ ក​ង្ខ​តិ​: សង្ស័យ​ក្នុង​ខន្ធ​៥ ដែល​ជា​អនាគត គឺ​សង្ស័យ​ថា​សត្វ​ទាំងឡាយ​ស្លាប់​ហើយនឹង​កើត​តទៅ​ខាង​មុខ នឹង​មាន​ពិត​ឬ​អត់​ទេ​ហ្ន៎​, ៧-​បុព្វ​ន្តា​បរ​ន្តេ ក​ង្ខ​តិ​: សង្ស័យ​ថា​បច្ចុប្បន្ន​ជាតិ​សត្វ​ទាំងឡាយ​កំពុង​ប្រាកដ​ក្នុង​បច្ចុប្បន្ន​នេះ ធ្លាប់​កើតមក​ហើយ តើ​នឹង​កើត​តទៅ​ទៀត​ទេ​ហ្ន៎ និង​៨-​សង្ស័យ​បុណ្យ​កុសល​ដែល​ខ្លួន​បាន​សាង​មក​ហើយ​តើ​នឹង​ឱ្យ​ផល​ដែរ ឬ​អត់​ទេ​ហ្ន៎ ៕

សេចក្តី​សង្ស័យ​ទាំង​៨​នេះ​ជា​ហេតុ​នាំ​ឱ្យ​សៅហ្មង​ដល់​សីល​សិក្ខា​របស់​ខ្លួន គួរ​ចូល​ទៅ​ជិត​ពហុស្សូត​ដើម្បី​បាន​ស្តាប់ បានការ​ណែនាំ​អំពី​លោក ហើយ​សួរ​រក​សេចក្តី​ពិត​កាត់​ផ្តាច់​នូវ​មន្ទិល​ទាំង​អស់នេះ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ