ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីនាគ នាំចេញពីកម្ពុជាទៅលក់​នៅចិនបានថ្លៃ១ពាន់ដុល្លារមួយក្បាល

3 ឆ្នាំ មុន

ត្រីនាគ ដែលវិនិយោគិនបរទេសចិញ្ចឹមនៅប្រទេសកម្ពុជា ហើយនាំយកទៅលក់នៅប្រទេសចិន បានថ្លៃខ្ពស់គួរសម គឺក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១ពាន់ដុល្លារក្នុងក្បាល។  មានកសិដ្ឋានមួយដែលវិនិយោគដោយជនជាតិបរទេស ក្នុងទំហំទឹកប្រាក់ប្រមាណ ៤លានដុល្លារ ក្នុងការចិញ្ចឹមប្រភេទត្រីសម្រាប់លម្អ…

ត្រីនាគ ដែលវិនិយោគិនបរទេសចិញ្ចឹមនៅប្រទេសកម្ពុជា ហើយនាំយកទៅលក់នៅប្រទេសចិន បានថ្លៃខ្ពស់គួរសម គឺក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១ពាន់ដុល្លារក្នុងក្បាល។

 មានកសិដ្ឋានមួយដែលវិនិយោគដោយជនជាតិបរទេស ក្នុងទំហំទឹកប្រាក់ប្រមាណ ៤លានដុល្លារ ក្នុងការចិញ្ចឹមប្រភេទត្រីសម្រាប់លម្អ នៅក្នុងនោះមានត្រីនាគ និងត្រីបបែល និងប្រភេទត្រីទឹកសាបទៀត។

គម្រោងវិនិយោគនេះបានចាប់ផ្តើមតំាងពីឆ្នាំ២០១៧មក ទទួលបានការគំាទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា បច្ចុប្បន្ននេះការចិញ្ចឹមត្រីលម្អ មានត្រីនាគ ជាដើមនេះ បាននាំពូជចូលពីប្រទេសចិន ។ នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១០០០ក្បាលក្នុងមួយឆ្នាំ និងត្រីបបែលជាង ៥០០០ក្បាលក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន។ នៅប្រទេសចិន តម្លៃត្រីនាគពេញវ័យលក់បាន ១០០០ដុល្លារក្នុងមួយក្បាល និងត្រីបបែល ២០០ដុល្លារក្នុងមួយក្បាល ដោយតម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ។

កសិដ្ឋានដែលមានឈ្មោះថា First Aquatic Indutrial Co., Ltd បានប្រើកម្មករសរុប ៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និងចិនចំនួន ១០នាក់។លោករដ្ឋមន្ត្រីក្រសួង កសិកម្ម បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចុះទុន​វិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនេះ។លោកថាការវិនិយោគនេះ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើក​ទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

គួរជម្រាបថាកន្លងមកលោក​ ធន់ វឌ្ឍនា នាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម ព្រែកលៀប ធ្លាប់ធ្វើការសិក្សាស្រាវជ្រាវឃើញថាកម្ពុជាមានលទ្ធភាពក្នុងការចិញ្ចឹមត្រីបបែលទឹកសាបបានល្អបំផុត។ លោក វឌ្ឍនា ធ្លាប់បានប្រាក់អ្នកសារព័ត៌មានថា លោកបានទាក់ទាញអ្នកវិនិយោគិនមកពីប្រទេសចិន មកចិញ្ចឹមត្រីបបែល​ទឹកសាបនេះក្នុងទ្រង់ទ្រាយធំផុតប្រចំាតំបន់ទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ