មកស្តាប់​អ្នក​ចុះ​រក​អយ​ស្ទ័​រ​ក្នុង​សមុទ្រ​ត្អូញ​និងសម្តែងក្តីបារម្ភ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មកស្តាប់​អ្នក​ចុះ​រក​អយ​ស្ទ័​រ​ក្នុង​សមុទ្រ​ត្អូញ​និងសម្តែងក្តីបារម្ភ​

1 ខែ មុន

​ខេត្តកំពត ៖ បើតាម​អ្នក​ចុះ​មុជទឹក​បាតសមុទ្រ​រុករក​អយ​ស្ទ័​រ​ម្នាក់ឈ្មោះ​ដួង ​រ៉​ន អាយុ​៣៥ឆាំ្ន​ រស់នៅ​ភូមិ​ព្រែក​អំពិល​ ក្នុង​ឃុំ​កោះ​តូច ​ស្រុក​ទឹកឈូ​ ខេត្តកំពត​ បានឱ្យ​ដឹង​​​កាលពី​រសៀល​ថ្ងៃ​ទី​២០…

​ខេត្តកំពត ៖ បើតាម​អ្នក​ចុះ​មុជទឹក​បាតសមុទ្រ​រុករក​អយ​ស្ទ័​រ​ម្នាក់ឈ្មោះ​ដួង ​រ៉​ន អាយុ​៣៥ឆាំ្ន​ រស់នៅ​ភូមិ​ព្រែក​អំពិល​ ក្នុង​ឃុំ​កោះ​តូច ​ស្រុក​ទឹកឈូ​ ខេត្តកំពត​ បានឱ្យ​ដឹង​​​កាលពី​រសៀល​ថ្ងៃ​ទី​២០ មករា ​​​ថា​ អ្នក​ចុះ​មុជទឹក​នៅ​បាត​សុ​ទ្រ​រុករក​អយ​ស្ទ័​រ​កាន់តែ​មានការ​លំបាកទៅ​ៗ​ហើយ ដោយ​សា​តែ​អ្នក​ស៊ី​ឈ្នួល​រុករក​អយ​ស្ទ័​រ​មាន​ឧបករណ៍​ចុះ​មុជទឹក​ដល់​បាតសមុទ្រ​មាន​ជម្រៅ១០ម៉ែត្រ​ឯណោះ ។

អ្នកជំនាញ​មុជទឹក​សមុទ្រ​រូប​នេះ​បាន​និយាយ​ថា​ កាលពីមុន ការរុក​រក​អយ​ស្ទ័​រ​នៅ​ជិត​ៗ​ទឹក ​តែ​ឥឡូវ​ហិនហោច​អស់ ​ពួក​គាត់​អ្នក​ស៊ីឈ្នួល​អាច​ទៅ​រក​នៅ​ជិត​កោះត្រល់​ឯណោះ​ទើបបាន​។

​ឈ្មោះ​ដួង ​រ៉​ន​ បាន​និយាយ​ទៀតថា ​អ្នកស៊ី​ឈ្នួល​មុជទឹក​រុករក​អយ​ស្ទ័​រ​ពួក​គាត់​ជា​កម្ម
ករ​​មាន​តែ​កំលាំង​តែ​ប៉ុណ្ណោះ​គឺ​រកបាន​មួយ​ថង់​សម្រាប់​វាល់​តម្លៃ​មួយ​មឺ​ុ​ន​រៀល​។​គឺ​ពេល​ព្រឹក​ចេញ​ពេល​ល្ងាច​ចូល​ចត់ទូក​ហើយ​ថៅកែ​ប្រមូល​ដាក់​អោយ​ម៉ូយ​លក់​ត​សម​តូប​ប៉ុណ្ណោះ​។​សម្ភាសន៍​អ្នករក​អយ​ស្ទ័​រ​។

ចំណែកឯ​បងស្រី​ម៉ក់​ថា​អាយុ​49​ឆាំ្ន​នៅ​ភូមិ​ព្រែក​អំពិល​ឃុំ​កោះ​តូច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​អយ​ស្ទ័​រ​ប៉ុន្មាន​ឆាំ្ន​ចុង​ក្រោយ​នេះ​ពិតជា​មានការ​ពិបាក​រក​ណាស់​ម្យ៉ាង​ទឹក​ជ្រៅ​ពិបាក​ចុះ​មុជទឹករ​កន​និង​មួយ​ផ្នែក​ទៀត​ទូក​អ្នក​ចេញ​ទៅ​រក​អយ​ស្ទ័​រ​មាន​ច្រើន​ជាង​មុន​។

​បងស្រី​ម៉ក់​ថា​និយាយ​ប្រាប់​បន្ត​ថា​តម្លៃ​អយ​ស្ទ័​រ​នៅ​តែ​ពេញ​និយាយ​អយ​ស្ទ័​រលក់​ជូន​អោយ​ភ្ញៀវ​ជា​ប្រចាំ​។​តម្លៃ​100​អយ​ស្ទ័​រ​6​ពាន់​រៀល​។​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កោះ​តូច​ធ្លាប់​បាន​និយាយ​ប្រាប់​ម្ដង​ហើយ​ថា​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​តូច​ភាគច្រើន​មានមុខរ​បរជា​អ្នកនេសាទ​។