ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសលចេតសិក​១៤

3 ឆ្នាំ មុន

អកុសលចេតសិក ជា​ចេតសិក​ផ្នែក​អាក្រក់ ជា​បាប ប្រកប​បាន​ចំពោះ​ចិត្តជា អកុសល ១២ មិន​ប្រកប​ជាមួយ​ហេតុ​ជា​កុសល​ឡើយ ។ អកុសលចេតសិក​ទាំង​១៤​ប្រការ​នោះ​គឺៈ ១-​មោហ​:…

អកុសលចេតសិក ជា​ចេតសិក​ផ្នែក​អាក្រក់ ជា​បាប ប្រកប​បាន​ចំពោះ​ចិត្តជា អកុសល ១២ មិន​ប្រកប​ជាមួយ​ហេតុ​ជា​កុសល​ឡើយ ។ អកុសលចេតសិក​ទាំង​១៤​ប្រការ​នោះ​គឺៈ

១-​មោហ​: សភាវធម៌​ដែល​វង្វេង​ក្នុង​អារម្មណ៍ មិនដឹង​សច្ចធម៌ បុណ្យ និង​បាប ។

២-​អហិរិក​: សភាវធម៌​ដែល​មិន​ខ្មាស​ខ្ពើម​បាប ។

៣-​អ​នោ​ត្តប្ប​: សភាវធម៌​ដែល​មិន​ក្រែង​ខ្លាច​បាប ព្រោះ​មិនឃើញ​ទោស​របស់​បាប ។

៤-​ឧទ្ធច្ច​: សភាវធម៌​ដែល​កញ្ជ្រោល​ចិត្ត មិន​ស្ងប់​ក្នុង​អារម្មណ៍ រាយមាយ រវើរវាយ ។

៥-​លោភ​: សភាវធម៌​ដែល​ជាប់ជំពាក់​អារម្មណ៍ ពេញចិត្ត ប្រាថ្នា ចង់បាន ។

៦-​ទិដ្ឋិ​: សភាវធម៌​ដែល​យល់​ឃើញ​ខុស​ក្នុង​សច្ចធម៌ ។

៧-​មានះ សភាវធម៌​ដែល​លើកតម្កើង​ខ្លួន​ប្រកាន់​មាំ​ក្នុង​ទិដ្ឋិ ។

៨-​ទោស​: សភាវធម៌​ដែល​ប្រទូស្ត​អារម្មណ៍ មិន​ពេញចិត្ត ខឹង ស្អប់ ។

៩-​ឥស្សា​: សភាវធម៌​ដែល​កើត​សេចក្ដី​ច្រណែន ។

១០-​មច្ឆរិយ​: សភាវធម៌​ដែល​កើត​សេចក្តី​កំណាញ់ ។

១១-​កុ​ក្កុ​ច្ច​: សភាវធម៌​ដែល​ក្ដៅក្រហាយ​ចិត្ត សោកសៅ សោកស្ដាយ ។

១២-​ថី​ន​: សភាវធម៌​ដែល​រួញរា អស់កម្លាំង​ចិត្ត ច្រអូស លះបង់​សេចក្ដី​ព្យាយាម ។

១៣-​មិទ្ធ​: សភាវធម៌​ដែល​ងោកងុយ រា​ថយ ។

១៤-​វិចិកិច្ឆា​: សភាវធម៌​ដែល​មានការ​សង្ស័យ ញាប់​ញ័រ ស្ទាក់ស្ទើរ មិន​មាន​ជំនឿ​ចិត្ត ។

អកុសលចេតសិក​ទាំង​១៤​ប្រការ​នេះ​ជា​ឧបសគ្គ​រារាំង​សត្វ​មិន​ឱ្យ​បាន​សម្រេចមគ្គផល​សួគ៌​និព្វាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ