ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលកាន់កាប់ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក)ចំនួនជាង២០កណ្ចាប់ កាលពីរសៀលថ្ងៃទី២០ មករា ដែលជននេះកំពុងដោះដូរនៅចំណុចភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ។
របាយការណ៍ការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈួត ចន្នី ហៅ ហ៊ីង អាយុ២៦ឆ្នាំ រស់នៅចំណុចភូមិ ឃុំកើតហេតុខាងលើ។ លោក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បាននិយាយថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុករតនមណ្ឌល ឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅក្នុងមូលដ្ឋាន។
ហើយជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញដកហូតវត្ថុតាងគ្រឿងញៀនមួយជាច្រើនកញ្ចាប់ និង សម្ភារពាក់ព័ន្ធមួយចំនួនទៀត។ បើយោងតាមរបាយការណ៏របស់ការិយាល័យជំនាញដដែល បានឲ្យដឹងថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈួត ចន្នី ហៅ ហ៊ីង នេះ មន្ត្រីជំនាញបានឆែកឆេររកឃើញវត្ថុតាង ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន២៣កញ្ចប់ ស្មើទម្ងន់៦៣,៧០ក្រាមសម្ភារសម្រាប់ច្រកថ្នាំលក់ និងសម្ភារប្រើប្រាសថ្នាំញៀនមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈួត ចន្នី ហៅ ហ៊ីង បានសារភាពទទូលស្គាល់អំពីកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តបទល្មើសគ្រឿងគ្រឿងនេះ។
ជននេះមនបានប្រាប់លំអិតអំពីប្រវត្តិធ្វើជំនួញគ្រឿងញៀននេះទេ ហើយក៏មិនបានបង្ហាញពីប្រភពនៃគ្រឿងញៀនដែលខ្លួនទិញយកមកលក់បន្តដែរ តែបានទទូលស្គាល់វត្ថុតាងទាំងអស់ដែលមន្ត្រីបានដកហូត គឺពិតជារបស់ខ្លួនមែន។
ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមលោក សុខ និមល បានបញ្ជាក់ថា ក្រោយពីមន្ត្រីជំនាញ បញ្ជូនជននេះ និង វត្ថុតាង មកដល់ការិយាល័យរបស់លោក ពេលនេះមន្ត្រីជំនាញ បាននិងកំពុងរៀបចំសំណុំរឿង បញ្ជូនជននេះនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តហើយ៕
ចែករំលែកព័តមាននេះ