ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​អំពី​បញ្ញត្តិ​២​យ៉ាងនៅក្នុងបរមត្ថ

3 ឆ្នាំ មុន

បញ្ញត្តិ គឺជា​ការ​កំណត់​សំឡេង និង​អត្ថ​សេចក្ដីរ​បស់ពាក្យ​សម្រាប់​សម្គាល់​ដឹង​ដូច​ជា នេះ​ជា​សំឡេង​មនុស្ស​ប្រុស នេះ​ជា​សំឡេង​មនុស្ស ពាក្យ​នេះ​ជា​នៃ​សេចក្តី​ស្រឡាញ់ ពាក្យ​នេះ​ជា​ពាក្យ​សម្អប់​ជាដើម ។ បញ្ញត្តិ​នេះ​មាន​ពីរ​គឺៈ ១-​សទ្ទ​ប្បញ្ញត្តិ​:…

បញ្ញត្តិ គឺជា​ការ​កំណត់​សំឡេង និង​អត្ថ​សេចក្ដីរ​បស់ពាក្យ​សម្រាប់​សម្គាល់​ដឹង​ដូច​ជា នេះ​ជា​សំឡេង​មនុស្ស​ប្រុស នេះ​ជា​សំឡេង​មនុស្ស ពាក្យ​នេះ​ជា​នៃ​សេចក្តី​ស្រឡាញ់ ពាក្យ​នេះ​ជា​ពាក្យ​សម្អប់​ជាដើម ។ បញ្ញត្តិ​នេះ​មាន​ពីរ​គឺៈ

១-​សទ្ទ​ប្បញ្ញត្តិ​: ការ​កំណត់​សំឡេងរ​បស់ពាក្យ​សម្រាប់​សម្គាល់​ដឹង​។ ឧទាហរណ៍​: មនុស្ស​ប្រុស និង​មនុស្ស​ស្រី​និយាយ​ពាក្យ ស្រឡាញ់ ការ​សម្គាល់​ដឹង​សំឡេងរ​បស់ពាក្យ ស្រឡាញ់ គឺជា​សទ្ទ​ប្បញ្ញត្តិ ចំណែក​ការ​សម្គាល់​ដឹង​ថា នេះ​ជា​សំឡេង​របស់​មនុស្ស​ប្រុស នេះ​ជា​សំឡេង​របស់​មនុស្ស​ស្រី ក៏​ជា​សទ្ទ​ប្បញ្ញត្តិ​ដែរ ។ សទ្ទ​ប្បញ្ញត្តិ គឺជា​ធម្មារម្មណ៍ ។

២-​អត្ថ​ប្បញ្ញត្តិ​: ការ​កំណត់​អត្ថរ​បស់ពាក្យ និង​កាយវិការ​សម្រាប់​សម្គាល់​ដឹង​។ ឧទាហរណ៍​: មនុស្ស​ប្រុស និង​មនុស្ស​ស្រី​និយាយ​ពាក្យ ស្រឡាញ់ ការ​ដឹង​អត្ថរ​បស់ពាក្យ ស្រឡាញ់ គឺ​ដឹង​ន័យរ​បស់ពាក្យ ជា​អត្ថ​ប្បញ្ញត្តិ​។ បើ​គេ​ធ្វើ​ដៃ​ជា​រូប​បេះដូង ការ​ដឹង​ន័យ​របស់​សញ្ញា​ដែល​បង្ហាញ​ពី​សេចក្ដី ស្រឡាញ់ គឺ​ដឹង​ន័យ​របស់​កាយវិការ ជា​អត្ថ​ប្បញ្ញត្តិ ។ អត្ថ​ប្បញ្ញត្តិ ជា​ធម្មារម្មណ៍ ។

ការ​បញ្ញត្តិ​ជា​ពាក្យពេចន៍​សម្រាប់​ដឹង​ន័យ​សេចក្ដី ឬ​ការ​បញ្ញត្តិ​ជា​ឈ្មោះ​សម្រាប់​ហៅ​(​ដូច​ជា​មនុស្ស សត្វ ទឹក ដី ភ្លើង ខ្យល់ ដើមឈើ វត្ថុ​ផ្សេង​ៗ គឺ​ត្រូវ​អាស្រ័យ​បញ្ញត្តិ​ទាំង​ពីរ​ប្រការ​នេះ​ជាដំបូង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ