ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តប៉ៃលិន ជូនដំណើរ​ពលករ​ម្នាក់ទៀត ដែលជាសះ​ស្បើយ​ពីកូវីដ-១៩

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​​ប៉ៃ​លិន​​៖ កាលពីរសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី២១ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ ​អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល…

ខេត្ត​​ប៉ៃ​លិន​​៖ កាលពីរសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី២១ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ ​អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករ​ម្នាក់​ទៀត ឱ្យទៅលំនៅស្ថានវិញ ក្រោយពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការ​យក​ចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយ​។ ​

ក្នុង​​​​​​​ឱកាស​​​​​សំណេះ​​​​សំណាល និង​ជូន​ដំណើរនេះ លោកស្រី ក៏​បាន​នាំ​ការ​អប​អរ​សា​ទរ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូន​នា​ពេលនេះ​ផងដែរ​។

លោកស្រី​ក៏បាន​សំដែងនូវទឹកចិត្តត្រេកអរជាមួយបងស្រី និងបានផ្តាំផ្ញើថា ទោះបីពេលនេះបងប្អូនទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក​រយៈ​ពេល១៤​ថ្ងៃ​ទៀត ដើម្បី​ជា​ការបង្ការបន្ថែម​។ បើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុម​គ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំ​ អោយបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យ និង ​បានកោតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់រហូតទទួលបានជាសះស្បើយឡើងវិញ​។

លោកស្រី ក៏បានបញ្ជាក់បន្ថែ​មទៀត​ថា ក្នុងដំណាក់កាលព្យាបាល និងការស្នាក់នៅ ហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមិន​ទុកអោយបងប្អូនពលករខ្មែរណាម្នាក់ ជួបទុក្ខ​លំបាក​ដោយសារវីរុសកូវីដ១៩ ដោយ​មិនបានដឹង និងមិនបានដោះស្រាយនោះឡើយ គឺបានចាត់ឱ្យក្រសួងសុខាភិបាល និងក្រុម​គ្រូពេទ្យជំនាញ ដើម្បីធ្វើការងារនេះ ជា​សមរភូមិមុខ បន្ទាប់មក គឺកងកម្លាំង និងអាជ្ញាធរ​មូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃវីរុសកំណាចចូល​ក្នុងមូលដ្ឋា​ន​។

លោកស្រី​ក៏​បានស្នើសុំអោយអ្នកជាសះស្បើយ បើមានសាច់ញាតិ ដែលត្រូវត្រឡប់​មកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មាន​ពិត ជូនកងកម្លាំង​ការពារ និងក្រុមគ្រូពេទ្យ​ជំនាញ រួចស្ម័គ្រចិត្ត ចូលខ្លួនធ្វើចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ​សិន។

​សូមបញ្ជាក់ថា ​ពលករ ដែលឆ្លងជំងឺកូវីដ១៩ មកពីប្រទេសថៃ នៅខេត្តប៉ៃលិន ​មាន​ចំនួន ១៣នាក់ ហើយ​រហូតមក​ដល់​ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១​ ត្រូវបានគ្រូពេទ្យ​ព្យាបាលជាសះស្បើយ​ ១២​នាក់​​ហើយ​៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ