ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៩,៧៦៩​នាក់ ក្នុង​នោះ​វិជ្ជមាន​ចំនួន​៣៧​នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៩,៧៦៩​នាក់ ហើយ​វិជ្ជមាន​ចំនួន​៣៧​នាក់ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​។ លោក​វេជ្ជបណ្ឌិត រឿ​ន…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៩,៧៦៩​នាក់ ហើយ​វិជ្ជមាន​ចំនួន​៣៧​នាក់ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​។ លោក​វេជ្ជបណ្ឌិត រឿ​ន សុធី អនុប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​ថា​៖

រហូត​ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ត្រឡប់​ពី​ប្រទេស​ថៃ និង​ភាគី​ថៃ​ចាប់​បញ្ជូន​មក​មាន​ចំនួន​៩,៧៦៩​នាក់​ស្រី​ចំនួន​៤,៣៣៧​នាក់ ហើយ​ត្រូវ​បាន​ធ្វើតេស្ត​យក​សំណាក​មាន​ចំនួន​៩,៥១២​នាក់ ស្រី​៤,១៨៤​នាក់ និង​អ្នក​ដែល​ត្រូវ​បញ្ចប់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​មាន​ចំនួន​៦,០៦៣​នាក់ ស្រី​២,៦២០​នាក់ អ្នក​ដែល​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣,៧០៦​នាក់ ស្រី​១,៧១៧​នាក់​។​

លោក​បាន​បញ្ជាក់​ថា​៖ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​ធ្វើតេស្ត​សំណាក​វិជ្ជមាន​កូ​វី​ដ​-១៩ មាន​ចំនួន​៣៧​នាក់ ស្រី​២៥​នាក់ បុរស​១២​នាក់​។ លោក លី សុវណ្ណ​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​បញ្ជាក់​ថា​៖

រហូត​ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ និង​ភាគី​ថៃ​ចាប់​ប​ញ្ចូ​ន​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ មាន​ចំនួន​១៥១​នាក់ ស្រី​៧៦​នាក់ ដែល​ត្រូវ​បាន​ត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​បញ្ជូន​តាម​រថយន្ត​ក្រសួងការពារជាតិ​មក​ដាក់​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ