អង្គការទេសចរណ៍ពិភពលោក នឹងជួយគាំទ្រកម្ពុជា ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៤ ដែលធ្វើឡើង នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូខនហ្វើរិន លោក Zhu…
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៤ ដែលធ្វើឡើង នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូខនហ្វើរិន លោក Zhu…
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៤ ដែលធ្វើឡើង នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូខនហ្វើរិន លោក Zhu Shanzhong នាយកប្រតិបត្តិតំណាងអង្គការទេសចរណ៍ពិភពលោក បានសន្យាជួយផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីស្តារវិស័យទេសចរកម្ពុជាឡើងវិញ។
ជំនួយបច្ចេកទេសទាំងនោះ មានដូចតទៅ៖ ១៖ ការផ្តល់ជំនួយបច្ចេកទេស តាមរយៈមូលនិធិជំនួយសហប្រតិបត្តិការបច្ចេកទេសចិន-អង្គការទេសចរណ៍ពិភពលោក។ ២៖ អង្គការទេសចរណ៍ពិភពលោក នឹងផ្តល់ការសហការផ្តល់ការអនុវត្តកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍អាស៊ាន ការបង្កើតមុខរបរ (Start UP) និងកម្មវិធីនវានុវត្តន៍នៅកម្ពុជា។ ៣៖ គាំទ្រឲ្យកម្ពុជាធ្វើជាម្ចាស់រៀបចំកម្មវិធីបណ្តុះបណ្តាល UNWTO Asia Pacific Executive ឆ្នាំ២០២១ លើកទី១៥ នៅកម្ពុជា ដែលជាផ្នែកមួយសម្រាប់ការទាក់ទាញទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា។ ៤៖ បន្តគាំទ្រសហការរៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពីទេសចរណ៍ម្ហូបអាហារនៅកម្ពុជា។ ៥៖ គាំទ្រសហការដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ស្តីពីរាជទូតយុវជនទេសចរណ៍មេគង្គឡាងឆាង នាអំឡុងចុងឆ្នាំ២០២១ ដែលកម្ពុជានឹងអាចសហការលើព្រឹត្តិការណ៍ផ្សេងៗទៀតរបស់អង្គការទេសចរណ៍ពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការវិថីសូត្ររបស់អង្គការទេសចរណ៍ពិភពលោកផងដែរ។ ៦៖ គាំទ្រជំនួយបច្ចេកទេសក្នុងការអនុវត្តផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នៅអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៥។
សូមរំលឹកផងដែរថា អង្គរការទេសចរណ៍ពិភពលោក បានគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ ដែលជាសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនៃមនុស្សជាតិ និងលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕ ដោយ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ