ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ័ន្ដ​ស័​ក្ដិ​សិទ្ធិ

13 ឆ្នាំ មុន

បុរស​ម្នាក់​និយាយ​ជាមួយ​មិត្ដភក្ដិ​ដែល មក​លេង ៖
-​បង​ឯង​មក​លេង​ផ្ទះ​ខ្ញុំ​ម្ដង​ចំ​ពេល​ខ្ញុំ​មានវត្ថុ​ពិសេស​មួយ​ចង់ឱ្យ​បង ​ឯង ។
-​វត្ថុ​ពិសេស​អី​ទៅ ?

បុរស​ម្នាក់​និយាយ​ជាមួយ​មិត្ដភក្ដិ​ដែល មក​លេង ៖
-​បង​ឯង​មក​លេង​ផ្ទះ​ខ្ញុំ​ម្ដង​ចំ​ពេល​ខ្ញុំ​មានវត្ថុ​ពិសេស​មួយ​ចង់ឱ្យ​បង​ឯង ។
-​វត្ថុ​ពិសេស​អី​ទៅ ?
-​គឺ​យ័ន្ដ​ស័ក្ដិសិទ្ធិ។ ពាក់​យ័ន្ដ​នោះ​ជាប់​ខ្លួនទោះ​ធ្លាក់​ពី​ឧទ្ធម្ភាគចក្រ​ចុះ​សមុទ្រ​ក៏​នៅ​តែអណ្ដែត​លើ​ផ្ទៃសមុទ្រ​ដែរ ។
-​អីយ៉ា​, អស្ចារ្យ​មែន ! អរគុណ។
-​ប៉ុន្ដែ​ត្រូវ​ចាំ​ថាយ័ន្ដ​នេះ​ពេល​យើង​ធ្លាក់ចុះ​សមុទ្រ​ភ្លាម​ៗ​អត់​ទាន់​ស័ក្ដិសិទ្ធិ​ទេ​, ទាល់តែ​២​ថ្ងៃ​ឡើង​ទៅ​ទើប​ស័ក្ដិសិទ្ធិ ។
-​បាន​សេចក្ដី​ថា​ម៉េច​ហ្នឹង ?
-​បាន​សេចក្ដី​ថាដំបូង​លិច​ចុះ​ក្នុង​ទឹកសមុទ្រ​សិន​,ទាល់តែ​២​ថ្ងៃក្រោយ​ទើប អណ្ដែត​ឡើង​លើ​ផ្ទៃសមុទ្រ ។
-​រំបល់យក៍!