នៅក្នុងព្រះត្រៃបិដកត្រង់ទំព័រ២២ ព្រះមានព្រះភាគត្រាស់ថា កុលបុត្រអ្នកប្រាថ្នាប្រយោជន៍គួរសិក្សាថា អាត្មាអញគប្បីសេពនូវបុណ្យដែលមានផលបរិបូណ៌ មានវិបាកជាសុខប្រាកដហើយក្នុងចិត្ត ។
អាត្មាអញគួរចម្រើនវិបាកកម្មទាំង៣ប្រការនេះគឺ ១-ការប្រព្រឹត្តរក្សាសីលឱ្យបរិសុទ្ធ ២-ធ្វើមេត្តាចិត្តជាប្រក្រតី និង៣-ចម្រើននូវទានដែលខ្លួនបានបំពេញហើយ ។
លុះចម្រើនធម៌ទាំង៣នេះឱ្យមានប្រាកដក្នុងចិត្តសន្តានហើយ ដំណើររបស់សត្វរមែងចូលទៅកាន់សុគតិភព ឥតមានទុក្ខក្នុងសង្សារវដ្តទៀតឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ