ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​​មិន​ពាក់​ម៉ាស​លើ​កោះ​បាលី​នឹង​ត្រូវពិន័យធ្វើរឿងមួយ​

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ជនបរទេស​ណា​ស្ថិត​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​មិន​ពាក់​ម៉ាស់​ការពារ​នឹង​ត្រូវ​រង​ការ​ពិន័យ​ឱ្យ​អា​វ៉ង់ (Push-Ups) ដែល​ជា​បទបញ្ជា​ក្នុង​ចំណែក​កាត់​បន្ថយ​ការ​ឆ្លង​កូ​វី​ដ​១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ ABC News​។…

ឥណ្ឌូ​នេ​ស៊ី ៖ ជនបរទេស​ណា​ស្ថិត​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​មិន​ពាក់​ម៉ាស់​ការពារ​នឹង​ត្រូវ​រង​ការ​ពិន័យ​ឱ្យ​អា​វ៉ង់ (Push-Ups) ដែល​ជា​បទបញ្ជា​ក្នុង​ចំណែក​កាត់​បន្ថយ​ការ​ឆ្លង​កូ​វី​ដ​១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ ABC News​។

រូបភាព​រួម​ជាមួយ​ខ្សែ​វី​ដេ​អូ​មួយ​ចំនួន ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ដែល​បង្ហាញ​ពី​ភ្ញៀវ​ទេសចរ​មិន​ពាក់​ម៉ាស់​ការពារ​ជា​ច្រើន​នាក់​រង​ការ​ពិន័យ​ឱ្យ​អា​វ៉ង់ ដោយ​មានការ​ត្រួតពិនិត្យ​ពី​ក្រុម​សន្តិសុខ​ប្រចាំ​កោះ​ដែល​ពាក់​ម៉ាស់​ត្រឹមត្រូវ​។

លោក Gusti Agung Ketut Suryanegara មន្ត្រី​សន្តិសុខ​ប្រចាំ​កោះ​បាលី​បាន​និយាយ​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ជនបរទេស​ជា​ច្រើន​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​គ្មាន​ម៉ាស​ការពារ ហើយ​មនុស្ស​ជាង​៧០​នាក់​បាន​បង់ប្រាក់​ពិន័យ​ចំនួន​១០​ម៉ឺន​រូពី​ស្មើនឹង​៧​ដុល្លារ ប៉ុន្តែ​ប្រហែល ៣០​នាក់​ផ្សេង​ទៀត​បាន​និយាយ​ថា​ពួក​គេ​គ្មាន​សាច់ប្រាក់​ក្នុង​ខ្លួន ដូច្នេះ​អ្នក​ទាំងនោះ​ត្រូវ​អា​វ៉ង់ ចំនួន​៥០​ដង​។ បទបញ្ជា​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​លើ​ប្រជាជន​នៅ​ទីនោះ​ផង​ដែរ​។ ស្រប​ពេល​ដែល​អាជ្ញាធរ​បាន​ព្រមាន​ថា ជនបរទេស​ណា​បំពាន​ធ្ងន់ធ្ងរ​លើ​បទបញ្ជា​អាច​នឹង​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​នេះ​តែ​ម្តង​។

សូម​រំលឹក​ថា កោះ​បាលី ត្រូវ​បាន​បិទ​ជា​ផ្លូវការ​សម្រាប់​ភ្ញៀវ​ទេសចរ​ក្រៅប្រទេស ប៉ុន្តែ​វា​នៅ​តែ​ជា​ជម្រក​សម្រាប់​ប្រជាជន​រស់នៅ​ទីនោះ និង​ជនបរទេស​ដែល​បាន​មក​ទីនោះ​តាំងពី​យូរ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ