ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ខ្សោយកម្លាំង​ជាង​ដុល្លារ​អា​មេ​រិ​ក តែ​មាន​ប្រៀប​ជាង​ប្រាក់​អឺ​រ៉ូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ខ្សោយកម្លាំង​ជាង​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​មាន​ប្រៀប​ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២១​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ខ្សោយកម្លាំង​ជាង​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​មាន​ប្រៀប​ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២១​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦០ រៀល ខណៈ​ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ស្មើនឹង ៤០៥៥ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​អឺ​រ៉ូ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​អឺ​រ៉ូ ទិញ​ចូល​ត្រឹមតែ ៤៩១៧ រៀល លក់​ចេញ ៤៩៦៦ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់​ទៅ ៤៩២២ រៀល និង​លក់​ចេញ ៤៩៧១ រៀល ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​តាមដាន​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៤៨ រៀល លក់​ចេញ ៣១៨០ រៀល​, ១​យន់​ចិន ទិញ​ចូល ៦២៨ រៀល លក់​ចេញ ៦៣៤ រៀល និង ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩១៨ រៀល លក់​ចេញ ៣៩៥៧ រៀល ។

ជាមួយ​គ្នា​នេះ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៩ រៀល លក់​ចេញ ៣៧៣ រៀល ហើយ ១​ដុល្លារ សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៦៣ រៀល លក់​ចេញ ៣០៩៤ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ