ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ទាន​របស់​បុថុជ្ជន​ជាប់​ដោយ​សេចក្តី​ប្រាថ្នា

3 ឆ្នាំ មុន

ការ​ធ្វើ​ទាន​របស់​បុគ្គល​ពីរ​ពួក​មិន​ដូច​គ្នា​ទេ​គឺ បុថុជ្ជន​ធ្វើ​ទាន​ប្រាថ្នា​សេចក្តីសុខ​ទាំង​ពីរ​គឺ សុខ​ក្នុង​ជាតិ​នេះ និង​សុខ​ក្នុង​បរលោក ។ ទាន​របស់​បុថុជ្ជន​ជាប់​ទៅ​ដោយ​សេចក្តី​ប្រាថ្នា​ដូច ប្រាថ្នា​ឱ្យ​មាន​រូប​ស្អាត ប្រាថ្នា​ឱ្យ​ខ្លួន​មានទ្រព្យ​ច្រើន កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ប្រាថ្នា​ឱ្យ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវ​សោយ​សម្បត្តិ​ទិព្វ​ជាដើម…

ការ​ធ្វើ​ទាន​របស់​បុគ្គល​ពីរ​ពួក​មិន​ដូច​គ្នា​ទេ​គឺ បុថុជ្ជន​ធ្វើ​ទាន​ប្រាថ្នា​សេចក្តីសុខ​ទាំង​ពីរ​គឺ សុខ​ក្នុង​ជាតិ​នេះ និង​សុខ​ក្នុង​បរលោក ។ ទាន​របស់​បុថុជ្ជន​ជាប់​ទៅ​ដោយ​សេចក្តី​ប្រាថ្នា​ដូច ប្រាថ្នា​ឱ្យ​មាន​រូប​ស្អាត ប្រាថ្នា​ឱ្យ​ខ្លួន​មានទ្រព្យ​ច្រើន កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ប្រាថ្នា​ឱ្យ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវ​សោយ​សម្បត្តិ​ទិព្វ​ជាដើម ។

សុខ​ក្នុង​សេចក្តី​ប្រាថ្នា​ទាំង​អស់នេះ​ជា​សុខ​មិន​អស់​មិន​ហើយ សុខ​ជាប់​ទៅ​ដោយ​សេចក្តី​ទុក្ខ​ច្រើន​ជាង​សុខ ដែល​លោក​ហៅ​ថា សាមី​ស​សុខ សុខ​ជាប់​ទៅ​ដោយ​គ្រឿង​សៅហ្មង ។

ឯព្រះ​ពោធិ​សត្វលោក​បំពេញ​ទាន​ផ្គង​ចិត្ត​តែ​ម្យ៉ាង​គឺ ពោធិញ្ញាណ​ដើម្បី​ព្រះ​និព្វាន លោក​មិន​ប្រាថ្នា​សុខ​ក្នុង​ឋាន​ទេវលោក ឬ​មនុស្សលោក​នោះ​ទេ ព្រោះ​សុខ​ទាំង​អស់នេះ​ជា​សុខ​ក្លែងក្លាយ សុខ​លាយឡំ​ទៅ​ដោយ​សេចក្តី​ទុក្ខ ទីបំផុត​ក៏​វិល​រក​សេចក្តី​ទុក្ខ​វិញ​ដដែល ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ