ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មូលហេតុ​អ្វីខ្លះ​ដែល​នាំ​ឱ្យ​ទារក​កើតមក​បញ្ច្រាសជើង ?

8 ឆ្នាំ មុន

តាម​ធម្មតា​ទារក​កើតមក​ត្រូវ​តែ​សំយុងក្បាល​ចេញ​មក​មុន តែបើ​កាលណា​លៀន​ជើង​ឬ​គូទ​មក​មុន នោះ​ហើយ​គឺ​កើតមក​បញ្ច្រាស ឬ​ផ្ទុយ​តាម​លក្ខណៈ​ធម្មជាតិ ដែល​ការ​កើតមក​ក្នុង​សភាព​បែប​នេះ​

តាម​ធម្មតា​ទារក​កើតមក​ត្រូវ​តែ​សំយុងក្បាល​ចេញ​មក​មុន តែបើ​កាលណា​លៀន​ជើង​ឬ​គូទ​មក​មុន នោះ​ហើយ​គឺ​កើតមក​បញ្ច្រាស ឬ​ផ្ទុយ​តាម​លក្ខណៈ​ធម្មជាតិ ដែល​ការ​កើតមក​ក្នុង​សភាព​បែប​នេះ​ស្ត្រី​ជា​ម្តាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ តែ​ផ្អែក​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន​អាច​កែប្រែ​ស្ថានភាព​ទៅ​ជា​ធម្មតា​វិញ​បើ​ស្ត្រី​ជា​ម្តាយ​ទៅ​រក​ពេទ្យ​ជំនាញ​ត្រឹមត្រូវ ។

មាន​មូលហេតុ​ច្រើន​យ៉ាង​ដែល​មានកា​រវិ​វត្ត​ទៅរ​កកូន​កើតមក​ប​ញ្ច្រា​ល​ជើង​អាច​មក​ពី​ម្តាយ តែ​ជួនកាល​ក៏​មក​ពី​កូន​ក្នុង​ផ្ទៃ​ដែរ ។

នៅ​ពេល​ដែល​គភ៌​មាន​អាយុ​ពី​៦​ទៅ​៧​ខែ កូន​ដែល​ស្ថិត​នៅ​ក្នុង​ស្បូន​មិន​អាច​កំណត់​បាន​ត្រឹមត្រូវ​ជាក់លាក់​ទេ ជួន​នៅ​ទទឹង បណ្តា​យ ឬ​បញ្ច្រាស​ជាដើម ។ តាម​ធម្មតា​ក្នុង​ខែ​ដំបូង​ច្រើន​តែ​នៅ​បញ្ច្រាស​គឺ​ក្បាល​ឡើង​លើ គូទ​ចុះ​ក្រោម ដល់​៦​ទៅ​៧​ខែ ទើប​វា​បក​ក្បាល​ចុះ​ក្រោម គូទ​ឡើង​លើ​វិញ ។ តែបើ​កាលណា​ដល់​ខែ​ទី​៨​ទៅ​ហើយ​ទារក​នៅ​មិន​ទាន់​បែរ​ក្បាល​ចុះ​មក​ក្រោម​ទេ ទារក​នោះ​នឹង​កើតមក​បញ្ច្រាសជើង​ហើយ​។

គួរ​ចង​ចាំ​ថា បើ​ស្ត្រី​មានកូន​ច្រើន​វិញ​មក​ដល់​ខែ​ទី​៨​ហើយ​កូន​នៅ​មិន​ទាន់​បែរ​ក្បាល​សំយុង​ចុះ​មក​ក្រោម​ទៀត​នោះ ក៏​មិន​ទាន់​ប្រាកដ​ថា​កូន​កើត​បញ្ច្រាសជើង​នោះ​ទេ ពីព្រោះ​បើកាលណា​ម្តាយ​មានកូន​ច្រើន ស្បូន​ធំ​ទូលាយ​ដូច្នេះ​ទារក​មិន​ពិបាក​បង្វិលខ្លួន​ចុះ​ក្រោម​នៅ​ពេល​រៀបនឹង​សម្រាល​នោះ​ទេ ខុស​ពី​ស្ត្រី​មានកូន​ដំបូង​ឬ​មានកូន​តិច​ស្បូន​មាន​លក្ខណៈ​តូច​ចង្អៀត​បើកាលណា​ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ​ទារក​នៅ​តែ​មិន​សំយុងក្បាល​ចុះ​ក្រោម​ទៀត នោះ​គឺ​កើត​បញ្ច្រាសជើង​ហើយ ។

បើ​និយាយ​អំពី​ស្ត្រី​ជា​ម្តាយ​វិញ បើ​កូន​កើត​បញ្ច្រាសជើង​ក្នុង​ពេល​មាន​ទឹកភ្លោះ​ច្រើន​ពេក គភ៌​នៅ​ក្នុង​ស្បូន​អាច​វិល​ចុះ​វិល​ឡើង​ផ្កាប់ផ្ងារ​មិន​កំណត់​ទេ ឬ​ស្ត្រី​អ្នក​មានកូន​ច្រើន ស្បែក​ស្បូន​យឺ​ធំ​ទូលាយ​ហើយ​ទន់​មិន​អាច​រក្សា​ទារក​ឲ្យ​នៅ​នឹង​បាន​មួយ​កន្លែង​នោះ​ឡើយ ឬ​មួយ​ក៏​ស្បូន​មាន​សន្លាក មាន​ពក​កន្លែង​ណាមួយ​ដែល​ជា​ឧបសគ្គ​នាំ​ឲ្យ​កូន​វិល​ក្បាល​ចុះ​ក្រោម​មិន​បាន​ដូច​ធម្មតា​ក៏​អាច​ថា​បាន ។

ចំណែកឯ​ទារក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទៃ​វិញ បើ​មាន​ទងសុក​ខ្លី​ពេក​នាំ​ឲ្យ​កូន​វិល​ក្បាល​ចុះ​មក​ក្រោម​មិន​រួច ម្យ៉ាងទៀត អាច​មក​ពី​សុក​វា​តាំងនៅ​ខុស​កន្លែង ក៏​ជា​ហេតុ​នាំ​ឲ្យ​លំបាក​ដល់​កូន​បែរ​ក្បាល​ចុះ​មក​ក្រោម​ឲ្យ​មាន​របៀបរៀបរយ​ល្អ​ដែរ ជួនកាល​អាច​បណ្តាល​ឲ្យ​គភ៌​ស្លាប់​ដោយសារ​តែ​ថប់​ខ្យល់​ដកដង្ហើម​ក៏​មាន​ដែរ ។

បញ្ហា​កូន​កើត​បញ្ច្រាសជើង​មិនមែន​ជា​រឿង​ដែល​មាន​គ្រោះថ្នាក់​ចៀស​មិន​រួច​នោះ​ទេ បើ​ស្ត្រី​ដែល​ជា​មាតា​បាន​ពិនិត្យ​មើល​ជាមួយ​គ្រូពេទ្យ​ដឹង​មុន ហើយ​បាន​ជ្រើសរើស​មន្ទីរពេទ្យ​សម្រាប់​សម្រាល​ដែល​មាន​គ្រូពេទ្យ​ជំនាញ​នោះ​នឹង​អាច​កែប្រែ​ទៅ​ជាស​ភាព​ធម្មតា​បាន និង​មាន​សុវត្ថិភាព​ទាំង​ម្តាយ​និង​កូន​ទៀត​ផង ៕