ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ គ្រោងទិញរថយន្តបូមលូ ១៨គ្រឿងបន្ថែមទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ រដ្ឋបាល​រាជធានីភ្នំពេញ ​គ្រោងនឹងទិញរថយន្ត សម្រាប់បូមលូ ចំនួន ១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូ នៅក្នុងរាជធានីភ្នំពេញ ដំណើរការទៅ​បានរលូន និងលឿន…

រាជធានីភ្នំពេញ​៖​ រដ្ឋបាល​រាជធានីភ្នំពេញ ​គ្រោងនឹងទិញរថយន្ត សម្រាប់បូមលូ ចំនួន ១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូ នៅក្នុងរាជធានីភ្នំពេញ ដំណើរការទៅ​បានរលូន និងលឿន ទៅតាមការគ្រោងទុក ដើម្បីឲ្យប្រព័ន្ធលូទាំងនោះ អាចរំដោះទឹកបាននារដូវវស្សាខាងមុខនេះ។​

គម្រោង​ការ​នេះ​ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ លើកឡើង​នៅក្នុង​កិច្ចប្រជុំ ​ស្តីពី​​ការងារគ្រប់គ្រង​ និងវិធានការទប់ស្កាត់​ ម៉ូតូ​ និង​រថយន្ត​បំពាក់បំពង់ស៊ីម៉ាំងប្រែន​ នៅសាលា​រាជធានីភ្នំពេញ​ នាព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ​ឆ្នាំ​២០២១​។

លោក ឃួង ស្រេង បានបញ្ជាក់ថា​ ការស្ដារលូ ដោយដៃ មកដល់សម័យនេះ គឺវាហួសពេលហើយ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងទិញរថយន្ត សម្រាប់បូម​លូចំនួន ១៨គ្រឿងបន្ថែមទៀត ដើម្បីទ្រសភាពការណ៍នៃការស្តារលូនេះ ឱ្យបានល្អ លឿន ពិសេសយើងត្រូវធ្វើឲ្យបានទាន់ពេល នៅក្នុងរដូវប្រាំងនេះ។ មានន័យថា ពេលភ្លៀងធ្លាក់មកដល់ប្រព័ន្ធលូ យើងអាចហូរបានស្រួល រំដោះការលិចលង់​បានតែម្តង៕ ដោយ៖ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ