ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​​រៀបចំ​ឥណទាន​ឡើង​វិញ​ជាង ៣៥​ម៉ឺន​នាក់ ខណៈ​ទំហំ​ឥណទាន​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រទេស​កម្ពុជា​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ អស់​រយៈពេល​ជា ច្រើន​ខែ​ក្នុង​ឆ្នាំ ២០២០​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឱ្យ​វិស័យ​វិ​ធនាគារ និង​ហិរញ្ញវត្ថុ​រង​ផល​ប៉ះពាល់ និង​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​ជូន​អតិថិជន​មាន​ប្រមាណ​ជាង ៣៥​ម៉ឺន​នាក់​ដែល​មាន​ទំហំ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រទេស​កម្ពុជា​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ អស់​រយៈពេល​ជា ច្រើន​ខែ​ក្នុង​ឆ្នាំ ២០២០​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឱ្យ​វិស័យ​វិ​ធនាគារ និង​ហិរញ្ញវត្ថុ​រង​ផល​ប៉ះពាល់ និង​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​ជូន​អតិថិជន​មាន​ប្រមាណ​ជាង ៣៥​ម៉ឺន​នាក់​ដែល​មាន​ទំហំ ឥណទាន​ដល់​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក ហេង កួយ ប្រធាន​ចាត់ការ​ទូទៅ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា មាន​ប្រសាសន៍ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២០​ខែមករា ឆ្នាំ ២០២១​នេះ​ថា គិត​ត្រឹម​រយៈពេល ១១​ខែ ឆ្នាំ ២០២០​កន្លង​មក នេះ ចំនួន​អតិថិជន ឬ​គណនី​ដែល​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​មាន​ចំនួន ៦៨.៥២១​នាក់ ស្មើ​ប្រមាណ ២,៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

អ្នកចាត់ការ​ទូទៅ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ពាក់ព័ន្ធ​និង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ជូន អតិថិជន​នៅ​ឆ្នាំ ២០២១​នេះ សមាគម​ធនាគារ​បាន​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល ពិសេស​ខាង​ធន គារ​ជាតិ​នៃ​កម្ពុជា ហើយ​ធនាគារជាតិ​ក៏​បាន​ចេញ​ជា​គោលការណ៍​ណែនាំ​ដល់​គ្រឹះស្ថាន​ទាំង អស់ហើយ គឺ​ធនាគារជាតិ​គាត់​បាន​អនុញ្ញាត​ឱ្យ​បន្ត​រៀបចំ​ឥណទាន​ឡើង​វិញ​ជូន​អតិថិជន រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ ២០២១ ។ លោក ហេង កួយ បញ្ជាក់​ថា ក្នុង​រយៈពេល ១១​ខែ ឆ្នាំ ២០២០ សមាគម​ធន​គារ​នៅ កម្ពុជា​បាន​ផ្តល់​ឥណទាន​ដល់​អតិថិជន​របស់​ខ្លួន​មាន​ទំហំ​ទឹក ប្រាក់​ប្រមាណ ២៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣​ខែមករា ឆ្នាំ ២០២១ សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា រួម​មាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទ​ទូល ប្រាក់​បញ្ញើ​ចំនួន ៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន ៦៩ ក្រុមហ៊ុន​ភតិសន្យា ហិរញ្ញវត្ថុ​ចំនួន ១១ គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ១៩ និង​ធនាគារ​ចំនួន ៤ បាន​រៀបចំ ឥណទាន​ឡើង​វិញ​ចំនួន ១.៣៨២​លាន​ដុល្លា​សហរដ្ឋអាមេរិក ជូន​ដល់​អ​ថិ​ជន ២៨៥. ២៣៤ គ្រួសារ ក្នុង​ចំណោម​អតិថិជន ៣០៣.៥៩៣ ដែល​បាន​ស្នើ​សុំ ។

តាម​សមាគម​មីក្រូហិរញ្ញវត្ថុ​បញ្ជាក់​ថា ការ​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ បាន​ថយ ចុះ​មក​កម្រិត​ថេរ​ក្នុង​រយៈពេល ៤​ខែ​ចុង​ក្រោយ​នេះ ដោយ​ការ​ស្នើ​សុំ​មាន​ចំនួន​ជាង​មួយ​ពាន់ សំណើរ​ក្នុង​មួ​យស​ប្តា​ហ៍ ។ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នឹង​បន្ត​ធ្វើ​ជូន​អតិថិជន​រហូត​ដល់ ពាក់កណ្តាល​ឆ្នាំ ២០២១ ។

ជា​រួម​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​រីក​រាល ដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ដោយសារ​តែ​អតិថិជន​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់ ក៏​ដូច​ជា​បាត់បង់ ប្រាក់​ចំណូល ដែល​បណ្តាល​ឱ្យ​គ្រឹះស្ថាន​មាន​សំពាធ​សាច់ប្រាក់ ឥណទាន​ថ្មី​ថយ​ចុះ ខណៈ ដែល​ឥណទាន​មាន​ហានិភ័យ​កើនឡើង​ជិត​ទ្វេ​ដង​ដល់​ជិត ៣% ។ ផល​ប៉ះពាល់​បាន​ស្ទុះ ឡើង​ខ្លាំង​ក្នុង​ខែមេសា និង​ឧសភា ប៉ុន្តែ​ចាប់ផ្តើម​ថមថយ​មក​វិញ​នៅ​ខែ​បន្តបន្ទាប់ ។ ផ្អែក​លើ របាយការណ៍​ការ​ប្រចាំខែ​របស់​សមាគម ស្ថានភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​ចាប់ផ្តើម​ប្រសើរ ឡើង​វិញ​ចាប់តាំងពី​ខែមិថុនា ឆ្នាំ ២០២០ ដោយសារ​តែ​ឥណទាន​មាន​ហានិភ័យ​បាន​ធ្លាក់​ចុះ មក​ត្រឹម​ជាង ២,២៧% ខណៈ​ប្រាក់​កម្ចី​ថ្មី និង​ប្រាក់​បញ្ញើ​មានការ​កើនឡើង ។

ជំងឺ​កូ​វី​ដ ១៩ គឺជា​វិញ្ញាសា​ធ្វើតេស្ត​ភាព​រឹង​ម៉ាំ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ។ ជា មួយ​នឹង​សេចក្តី​ប្រកាស​ថ្មី​ៗ នៃ​វ៉ាក់សាំង​កូ​វី​ដ ១៩ សមាគម​មាន​សុទិដ្ឋិនិយម​ថា ផល​ប៉ះពាល់ អវិជ្ជមាន​ពី​ជំងឺ​កូ​វី​ដ ១៩ នឹង​ថយ​ចុះ​នៅ​ឆ្នាំ ២០២១​ហើយ​សេដ្ឋកិច្ច​នឹង​ងើបឡើង​វិញ​។ យើង​រំ ពឹង​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០២១ នឹង​បន្ត​ភាព​រីក​ចម្រើន​ខ្លាំង​ជាង​ឆ្នាំ​មុន ខណៈ​ដែល សមាគម​បន្ត​ពង្រឹង​ការងារ​អាទិភាព​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ និង បរិ​យា​ប័ន​ហិរញ្ញវត្ថុ​ជូន​ដល់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ពង្រឹង​ភាពស៊ាំ​របស់​វិស័យ​ទាំងមូល​ដើម្បី ត្រៀម​ទប់ទល់​ផល់​ប៉ះពាល់​នានា​ដែល​អាច​កើតឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ