ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ស្រុក​គិរីវង់​ផឹកស៊ី​ស្រវឹង​បា.ញ់​រះ​​ត្រូវ​ផ្ទះ​​ពលរដ្ឋ បែរ​គ្មានទោស​

3 ឆ្នាំ មុន

ខេត្តតាកែវ ៖ នគរបាល​ស័ក្តិ​២​​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ បាន​រង​នូវ​បណ្តឹង​ចោទប្រកាន់​ពី​សំណាក់​ប្តី​ប្រពន្ធ​មួយគូ បន្ទាប់​ពី​​ផឹកស៊ី​ស្រវឹងបាន​ដក​កាំភ្លើង​បាញ់​រះ​ត្រូវ​ផ្ទះ​​ប្រជាពលរដ្ឋ ​ដែល​ករណី​នេះ​បាន​កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី​១ ​មិថុនា ឆ្នាំ​២០១៦ ​មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​នេះ…

ខេត្តតាកែវ ៖ នគរបាល​ស័ក្តិ​២​​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ បាន​រង​នូវ​បណ្តឹង​ចោទប្រកាន់​ពី​សំណាក់​ប្តី​ប្រពន្ធ​មួយគូ បន្ទាប់​ពី​​ផឹកស៊ី​ស្រវឹងបាន​ដក​កាំភ្លើង​បាញ់​រះ​ត្រូវ​ផ្ទះ​​ប្រជាពលរដ្ឋ ​ដែល​ករណី​នេះ​បាន​កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី​១ ​មិថុនា ឆ្នាំ​២០១៦ ​មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​នេះ ជនជាប់ចោទ​ដែល​ជា​មន្ត្រី​នគរបាល​រូប​នោះ ក៏​ត្រូវ​បាន​តុលាការ​ខេត្តតាកែវ សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​សងជំងឺចិត្ត​ទៅ​ជន​រង​គ្រោះ​ចំនួន​៤​លាន​រៀល ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះ​បាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។

ប៉ុន្តែ​អ្វី​ដែល​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កើត​ទុក្ខ​មិន​សុខចិត្ត​នោះ គឺ​ជន​បង្ក​ជា​មន្ត្រី​នគរបាល​មិន​បាន​ជាប់គុក និង​មិន​បាន​ទទួល​សំណង​ណាមួយ​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ ។

ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ជ្រាង បឿក អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហេ​ន តុ​ប អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ក្នុងភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរី​វង្ស ខេត្តតាកែវ ។ ចំណែក​ជន​បង្ក​ដែល​ជា​មន្ត្រី​នគរបាល​ពាក់​សក្តិ​ពីរ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរី​វង្ស ឈ្មោះញ៉ា​ញ់ សោត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ តួនាទី​ជា​នាយ​ផ្នែក​អត្តសញ្ញាណ​កម្ម មាន​ទីលំនៅ​ភូមិ​ទន្លាប់ ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ ។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៦ ឈ្មោះ ញ៉ា​ញ់ សោត បាន​មក​ផឹកស៊ី​នៅផ្ទះ​របស់​ឈ្មោះ អ៊ួ​ច ភេទ​ស្រី អាយុ​ប្រហែល​៤០​ឆ្នាំ ដែល​ជា​មិត្តភក្តិ លុះ​ផឹក​ដល់​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ក៏​បាន​ដក​កាំភ្លើង​បាញ់​ចំនួន​៤​គ្រាប់ ក្នុង​នោះ​១​គ្រាប់​ត្រូវ​ផ្ទះ​របស់​ជន​រង​គ្រោះ និង​ផ្ទះ​ឈ្មោះ ហេង លី ដែល​ត្រូវជា​ប្អូន​ជន​រង​គ្រោះ​ចំនួន​២​គ្រាប់ ព្រមទាំង​បាញ់​ឡើង​លើ​ចំនួន​១​គ្រាប់ ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។

ជន​រង​គ្រោះ​បន្ត​ថា បន្ទាប់​ពី​បាញ់​រះ​រួច​ហើយ ជន​បង្ក​បាន​ដើរ​សំដៅ​មក​ផ្ទះ​ជន​រង​គ្រោះ ដោយ​ស្រែក​គំរាម និង​ប្រើ​ពាក្យ​អសុរោះ​ជា​ច្រើន ប៉ុន្តែ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​និង​កូន​ៗ​មិន​ហ៊ាន​ចេញ​មក​ឡើយ ។ ក្រោយ​ពេល​កើតហេតុ​រួច ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​មក​កងរាជអាវុធហត្ថ​ស្រុក​គិរីវង់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​រៀបរាប់​បន្ត​ទៀត​ថា បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​កាន់​ទៅ​តុលាការ៤​ឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ តុលាការ​ខេត្តតាកែវ​បាន​ដីកា​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ញ៉ា​ញ់ សោត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១​ឆ្នាំ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ និង​បង្គាប់​ឲ្យ​ជនជាប់ចោទ សង​សំណង​នៃ​ការ​ខូចខាត និង​ជំងឺ​ចិត្ត​ឲ្យ​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៤​លាន​រៀល ។

ទោះបី​តុលាការ​ខេត្តតាកែវ​បាន​ចេញ​ដីកា​សម្រេច​ឲ្យ​ឈ្មោះ ញ៉ា​ញ់ សោត ជាប់​ទោស​១​ឆ្នាំ និង​សងជំងឺចិត្ត​ក៏​ពិតមែន ប៉ុន្តែ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​ជនជាប់ចោទ​ជាប់​ពន្ធនាគារ​តាម​ការ​សម្រេច​របស់​តុលាការ​នោះ​ទេ
សូ​ម្បី​តែ​ប្រាក់​សងជំងឺចិត្ ក៏​មិន​ទាន់​បានឃើញ​ដែរ​រហូត​មក​ដល់​ពេល​នេះ ។

អត្ថបទសរសេរ ដោយ