ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីប្រកាស​ថា ​វ៉ាក់សាំង​ទី​២​ របស់​ខ្លួន​មាន​ប្រសិទ្ធភាព​១០០%

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ អាជ្ញាធរ​ការពារ​អ្នក​ប្រើ​ប្រាស់​​រុ​ស្ស៊ី ROSPOTREBNADZOR អះអាង​ប្រាប់​​សារព័ត៌មាន​ក្នុងស្រុក​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ឈ្មោះ EPIVACCORONAជា​​វ៉ាក់សាំង​ទី​២​របស់​​​រុ​ស្ស៊ីប្រឆាំង​វីរុស​នោះ មាន​ប្រសិទ្ធភាព​ដល់​ទៅ​១០០%…

ប្រទេស​រុ​ស្ស៊ី ៖ អាជ្ញាធរ​ការពារ​អ្នក​ប្រើ​ប្រាស់​​រុ​ស្ស៊ី ROSPOTREBNADZOR អះអាង​ប្រាប់​​សារព័ត៌មាន​ក្នុងស្រុក​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ឈ្មោះ EPIVACCORONA
ជា​​វ៉ាក់សាំង​ទី​២​របស់​​​រុ​ស្ស៊ីប្រឆាំង​វីរុស​នោះ មាន​ប្រសិទ្ធភាព​ដល់​ទៅ​១០០% ពេល​ចាក់​សាកល្បង​គ្លីនិក​ដំណាក់កាល​ដំបូង​២ ។

បណ្ដា​ទិន្នន័យ​ផ្អែក​លើ​ការ​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​១ ​និង​ទី​២ ត្រូវ​បាន​ចេញផ្សាយ​មុន​ចាប់ផ្ដើម ការ​សាកល្បង​ដំណាក់កាល​ទី​៣ ដែល​ធ្វើ​លើ​មនុស្ស​ច្រើន​ពាន់​នាក់​។ ដោយ​ដកស្រង់​ប្រភព​របស់​ROSPOTREBNADZOR​ទីភ្នាក់ងារ​ព័ត៌មាន​​​រុ​ស្ស៊ី ​TASS​សរសេរ​ថា ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ផ្អែក​លើ​ប្រសិទ្ធភាព​នៃ​ការ​បង្កើត​ភាព​ស៊ាំ ​និង​បង្ការ ។

យោង​តាម​បណ្ដា​លទ្ធផល​នៃ​ការ​សាកល្បង​ដំបូង និង​ការ​សាកល្បង​ដំណាក់កាល​ទី​២ បង្ហាញ​ពី​ប្រសិទ្ធភាព​បង្កើត​ភាព​ស៊ាំ​របស់​វ៉ាក់សាំង EPIVACCORONA ដែល​មាន​ប្រសិទ្ធភាព​ដល់​ទៅ​១០០% ។

ការ​សាកល្បង​ដំណាក់កាល​ទី​១​និង​ដំណាក់កាល​ទី​២​នៃ​វ៉ាក់សាំង​នោះ ធ្វើ​លើ​មនុស្ស​១០០​នាក់​មាន​អាយុ​ពី​១៨​ទៅ​៦០​ឆ្នាំ ផ្ដោត​ជា​ពិសេស​លើ​បណ្ដា​ឥទ្ធិពល​បន្ទាប់បន្សំ និង​ប្រសិទ្ធភាព​បង្កើត​ភាព​ស៊ាំ ។ ការ​សាកល្បង​វ៉ាក់សាំង​ផលិត​ដោយ​វិទ្យាស្ថាន VECTOR នៅ​តំបន់​ស៊ី​បេ​រី​នេះ ចាប់ផ្ដើម​ពី​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​មក ។

វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ដំបូង​របស់​​រុ​ស្ស៊ី​ដែល​ដាក់​ឲ្យ​ប្រើ​រួច​ហើយ​ឈ្មោះ​SPOUTNIK V​តាម​លទ្ធផល​បណ្ដោះអាសន្ន​ថា មាន​ប្រសិទ្ធភាព​៩២% ។ ​រុ​ស្ស៊ី​និយាយ​ថា ​អាច​ចាក់វ៉ាក់​សាំង​ឲ្យ​ប្រជាជន​ខ្កួ​ន​ដល់​៦០%​នា​ឆ្នាំ​នេះ ។

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ បាន​ចាប់​នៅ​​រុ​ស្ស៊ីនា​ស​ប្ដា​ហ៍​នេះ ។ ​រុ​ស្ស៊ី​ជា​ប្រទេស​ទី​៤​ ​លើ​ពិភពលោក​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស​នេះ​ដោយ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​ជាង​៣.៦១២.៨០០​នាក់ និង​អ្នក​បាត់​បង់​ជីវិត​​យ៉ាងតិច​៦៦.៦២៣​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ​ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង