ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ម៉ូតូ និង​រថយន្ត​បំពាក់​ស៊ី​ម៉ាំង​ប្រែ​ន​៦០​​គ្រឿង និង​បន្ត​ចាប់​គ្មាន​លើកលែង​ឡើយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា អនុវត្ត​តាម​ផែនការ​ណែនាំ កម្លាំង​នគរបាល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់​យាន​យន្ត​ចំនួន​៦០​គ្រឿង…

រាជធានី​ភ្នំពេញ ៖ លោក សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា អនុវត្ត​តាម​ផែនការ​ណែនាំ កម្លាំង​នគរបាល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់​យាន​យន្ត​ចំនួន​៦០​គ្រឿង និង​បាន​ធ្វើ​បច្ចុប្បន្នភាព​បាន​ចំនួន​៤០​គ្រឿង ប៉ុន្តែ​ទោះបីជា​មានការ​ណែនាំ​ថា ឱ្យ​អប់រំ និង​ប្ដូរ​ស៊ី​ម៉ាំង​មក​ជា​ធម្មតា​វិញ និង​ឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​នោះ​ក្តី តែ​យាន​យន្ត​ដែល​បាន​ឃាត់​ទុក​ទាំងនោះ នៅ​មិន​ទាន់​អនុ​ញ្ញ​ត​ឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​អស់នោះ​ទេ ដោយសារ​តែ​ម៉ូតូ​មួយ​ចំនួន​មិន​ទាន់​មាន​ស៊ី​ម៉ាំង ដើម្បី​ធ្វើការ​ផ្លាស់​ប្ដូរ​។

លោក សុង លី ស្នងការ​រង​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី ការងារ​គ្រប់គ្រង និង​វិធានការ​ទប់ស្កាត់ ម៉ូតូ និង​រថយន្ត​បំពាក់​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ ស្ថិត​ក្នុង​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ចំពោះ​វិធានការ​ស៊ី​ម៉ាំង​ប្រែ​ន​នេះ អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ មិន​ថា​ម៉ូតូ ឬ​រថយន្ត​នោះ​ទេ គឺ​ឲ្យ​តែ​មាន​សំឡេង​រំខាន​ខុស​ពី​ធម្មតា គឺ​យើង​ត្រូវ​តែ​ឃាត់​ទុក ណែនាំ​អប់រំ និង​ឲ្យ​ពួក​គាត់​ដោះ​ដូរ​មក​ជា​បំពង់​ស៊ី​ម៉ាំង​ធម្មតា​វិញ ទើប​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​បាន ។

លោក ឃួ​ង ស្រេង បន្ត​ថា ហើយ​ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ អាជ្ញាធរ​ខណ្ឌ​១៤ និង​មាន​ឧបករណ៍​​វាស់​សំឡេង​ក្នុង​១​ខណ្ឌ​២​ទៅ​៣​គ្រឿង ដើម្បី​ឱ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​របស់​ខណ្ឌ​នីមួយ​មាន​លទ្ធភាព​ក្នុង​ការ​ឃាត់ វាស់​សំលេង​យានយន្ត​ទាំងនោះ​។

លោក​បន្ត​ថា រាជធានី​ភ្នំពេញ ត្រូវ​តែ​មាន​សណ្ដាប់ធ្នាប់ មាន​ភាព​ស៊ី​វី​ល័យ ដូច្នេះ​អាជ្ញាធរ​ទាំង​អស់​ត្រូវ​មាន​វិធានការ​ជុំវិញ​រ៉ឺ​ម៉ក​ដឹក​សំពីងសំពោង​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ដឹក​ជញ្ជូន​ចូល​មក​កណ្ដាល​រាជធានី​នោះ​ទេ ។ សម្រាប់​ជំហាន​ដំបូង រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​សំពីងសំពោង​នេះ អាជ្ញាធរ​ត្រូវ​ឃាត់ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់​រំជា​លើក​ទី​១ ទើប​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ ។ តែបើ​មាន​ជា​លើក​ទី​២ ត្រូវ​តែ​ធ្វើការ​ឃាត់​ពួក​គាត់​ទុក វិធានការ​នេះ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​របស់​យើង​កាន់តែ​មាន​សោភ័ណ​ភាព មាន​សណ្ដាប់ធ្នាប់​សាក​សមជា​ទីក្រុង​ដែល​មាន​ភាព​ស៊ី​វិ​ល័យ​។

លោក​ឃួ​ង ស្រេង បាន​ធ្វើការ​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់​អនុវត្ត​វ​ឱ្យ​តឹង​រឹង​បំផុត ចំពោះ​យានយន្ត​ដែល​បំពាក់​ស៊ី​ម៉ាំង​ខ្លាំង​រំខាន​ទៅ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ជុំវិញ​បញ្ហា​នេះ ដើម្បី​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មិន​មានការ​លើកលែង​ឡើយ​។

លោក ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ទទួល​បានការ​គាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ