ទោស​នៃ​ចិត្ត​ប្រទូស្ត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទោស​នៃ​ចិត្ត​ប្រទូស្ត

1 ខែ មុន

នៅ​ក្នុង​បិដក​ភាគ​៥៣ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​រមែង​មានចិត្ត​ប្រទូស្ត ហើយ​ទ្រង់​ព្យាករ​សេចក្តី​នុះ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​អ្នក​ប្រទូស្ត​សុទ្ធ​តែ​ជា​អ្នក​ទៅ​កាន់​អបាយ​ប្រាកដ ។ ខណៈ​ណា​ដែល​បុគ្គល​មានចិត្ត​ប្រទូស្ត ខណៈនោះ​បើ​បុគ្គល​ធ្វើ​មរណកាល​ទៅ​មុខជា​នឹង​ទៅ​កើត​នៅ​ក្នុង​នរក​ដូច​គេ​ទាញ​ទម្លាក់​ទៅ​យ៉ាង​ដូច្នោះ​ឯង ។ ព្រោះថា​បុគ្គល​ដែល​មានចិត្ត​ប្រទូស្ត​ហើយ​រមែង​នាំ​ឱ្យ​សៅហ្មង​ដល់​ខ្លួនឯង​ជា​អ្នក​ប្រទូស្ត​ផង និង​នាំ​ឱ្យ​សៅហ្មង​ដល់​អ្នក​ដទៃ​ផង…

នៅ​ក្នុង​បិដក​ភាគ​៥៣ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​រមែង​មានចិត្ត​ប្រទូស្ត ហើយ​ទ្រង់​ព្យាករ​សេចក្តី​នុះ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​អ្នក​ប្រទូស្ត​សុទ្ធ​តែ​ជា​អ្នក​ទៅ​កាន់​អបាយ​ប្រាកដ ។

ខណៈ​ណា​ដែល​បុគ្គល​មានចិត្ត​ប្រទូស្ត ខណៈនោះ​បើ​បុគ្គល​ធ្វើ​មរណកាល​ទៅ​មុខជា​នឹង​ទៅ​កើត​នៅ​ក្នុង​នរក​ដូច​គេ​ទាញ​ទម្លាក់​ទៅ​យ៉ាង​ដូច្នោះ​ឯង ។

ព្រោះថា​បុគ្គល​ដែល​មានចិត្ត​ប្រទូស្ត​ហើយ​រមែង​នាំ​ឱ្យ​សៅហ្មង​ដល់​ខ្លួនឯង​ជា​អ្នក​ប្រទូស្ត​ផង និង​នាំ​ឱ្យ​សៅហ្មង​ដល់​អ្នក​ដទៃ​ផង ជីវិត​បុគ្គល​នោះ​នឹង​ស្ថិត​នៅ​ក្នុង​មោហៈ​ជា​និច្ច​ព្រោះតែ​ចិត្ត​ប្រទូស្ត​នោះ​ឯង ៕ សាន សារិន