បង្ក្រាប​ជាក់ស្ដែង ជនសង្ស័យ ២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ក្រុងព្រះសីហនុ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បង្ក្រាប​ជាក់ស្ដែង ជនសង្ស័យ ២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ក្រុងព្រះសីហនុ

1 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​មូលដ្ឋាន​ក្រុងព្រះសីហនុ បាន​បង្ក្រាប​ជាក់ស្ដែង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ស្ត្រី​ម្នាក់ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​អូរ​ទី​១ រួច​បើក​រត់គេច​ខ្លួន ។ ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​មូលដ្ឋាន​ក្រុងព្រះសីហនុ បាន​បង្ក្រាប​ជាក់ស្ដែង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ស្ត្រី​ម្នាក់ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​អូរ​ទី​១ រួច​បើក​រត់គេច​ខ្លួន ។

ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក​សង់​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ កាំ​ម៉ូតូ​ពណ៌​ស និង​មាន​ស្លាក​លេខ ព្រះ​សីហ​នុ 1F-1214 បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​អូរ​ទី​១ រួច​ក៏​ពួក​គេ​ទាំង​០២​នាក់ បើក​ម៉ូតូ​រត់គេច​ខ្លួន នៅ​វេលា​ម៉ោង​២១​និង​៥០​នាទី ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​បង្ក្រាប​បាន​ជនសង្ស័យ​០២​នាក់ និង​ម៉ូតូ​០១​គ្រឿង ម៉ាក សង់​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1F-1214 នោះ​បាន នៅ​ចំណុច​ម្ដុំ​ឆ្នេរ​អូរ​ឈើទាល ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទាំង​០២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖
១-​ឈ្មោះ សាន ភា​រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
២-​ឈ្មោះ សែត ច​ន្ធូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ចាប់​យក​បាន​មាន ម៉ូតូ ០១​គ្រឿង ម៉ាក​សង់​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1F-1214 (​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុងធ្វើការ​សាកសួរ ៕