ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​​បញ្ជា​ឲ្យ​បើក​ព្រំដែន​វិញ​សម្រាប់​​ពួក​អឺរ៉ុប ​តែ​លោក​បៃ​ដិ​ន​ប្រឆាំង

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ចប់​អាណត្តិ​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ កាលពី​យប់​ថ្ងៃ​ទី​១៨​ ខែ​មក​រា ឆ្នាំ​២០២១ បាន​​ប្រកាស​ថា បណ្ដា​អ្នកដំណើរ​មក​ពី​អឺរ៉ុប ​និង​ប្រេ​ស៊ី​ល…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ចប់​អាណត្តិ​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ កាលពី​យប់​ថ្ងៃ​ទី​១៨​ ខែ​មក​រា ឆ្នាំ​២០២១ បាន​​ប្រកាស​ថា បណ្ដា​អ្នកដំណើរ​មក​ពី​អឺរ៉ុប ​និង​ប្រេ​ស៊ី​ល នឹង​អនុញ្ញាត​ជា​ថ្មី​ឲ្យ​​ចូល​មក​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​២៦ ​មក​រា​ទៅ​។ ​ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុម​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ចូ​បៃ​ដិ​ន ដែល​ត្រូវ​ចូល​កាន់កាប់​សេត​វិមាន ចាប់ពី​ថ្ងៃ​ទី​២០​ មក​រា​ទៅ គូសបញ្ជាក់​ថា ព្រំដែន​អា​មេ​រិ​ក​នឹង​នៅ​តែ​បិទ​។

លោក​ដូ​ណា​ល់ ​ត្រាំ ​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៨​ មក​រា​ថា ការ​បើក​ឡើង​វិញ​នៃ​ព្រំដែន​អា​មេ​រិ​ក សម្រាប់​ការ​ចូល​របស់​បណ្ដា​ជនជាតិ​អឺរ៉ុប អង់គ្លេស អៀរ​ឡង់​ ព្រមទាំង​ប្រេ​ស៊ី​ល​នឹង​មាន​ចាប់ពី​ថ្ងៃ​ទី​២៦​ មក​រា​ទៅ ។ សេចក្ដីសម្រេច​នោះ ​ទាក់ទិន​នឹង​ការ​បង្កើត​នា​ថ្ងៃ​នោះ​ដែរ កាតព្វកិច្ច​បង្ហាញ​​ការ​ធ្វើតេស្ត​មាន​លទ្ធផល​អវិជ្ជមាន​នៃ​វីរុស ​COVID-19 ពេល​ចូល​ក្នុង​ដែនដី​អា​មេ​រិ​ក​។

ប៉ុន្មាន​នាទី ​បន្ទាប់​ពី​នោះ​មក ក្រុម​លោក​បៃ​ដិ​ន ​ដែល​នឹង​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​២០​ មក​រា ឲ្យ​ដឹង​​ថា ព្រំដែន​អា​មេ​រិ​ក​នឹង​នៅ​តែ​បិទ ចំ​ពោះ​ពួក​អឺរ៉ុប ​និង​ប្រេ​ស៊ី​ល​។ អ្នកនាំពាក្យ​របស់​ប្រធានា​ធិបតី​ជាប់​ឆ្នោត​ថ្លែង​ថា ពុំ​មែន​ជា​ពេល​ត្រូវ​លុប​ចោលការ​រិ​ត​ត្បិត​ចំពោះ​ការ​ធ្វើ​ដំណើរ​ជា​អន្តរជាតិ​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ