ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​កា​ពី​តូ​ល​រាំង​ខ្ទប់​ទាំងស្រុង​បណ្ដោះ​​អាសន្ន​ ក្រោយ​​​ភ្លើង​ឆាប​ឆេះ​​ក្បែរនោះ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​ទទួល​បន្ទុក​ការពារ​វិមាន​កា​ពី​តូ​ល ដែល​ជាទី​តាំងរបស់​សភា​ទាំង​២​នៃ​សហរដ្ឋអាមេរិក ត្រូវ​រាំង​ខ្ទប់​ទាំងស្រុង​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​១៨ ខែ​​មក​រា ឆ្នាំ២០២១ ​ក្រោយ​​ពី​មាន​ភ្លើង​ឆាបឆេះ​មួយ​​នៅ​ជិត​អគារ ខណៈ​សល់​ពេល​តែ​២​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​ចូល​កាន់​តំណែង…

សហរដ្ឋអាមេរិក ៖ ប៉ូលិស​ទទួល​បន្ទុក​ការពារ​វិមាន​កា​ពី​តូ​ល ដែល​ជាទី​តាំងរបស់​សភា​ទាំង​២​នៃ​សហរដ្ឋអាមេរិក ត្រូវ​រាំង​ខ្ទប់​ទាំងស្រុង​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​១៨ ខែ​​មក​រា ឆ្នាំ២០២១ ​ក្រោយ​​ពី​មាន​ភ្លើង​ឆាបឆេះ​មួយ​​នៅ​ជិត​អគារ ខណៈ​សល់​ពេល​តែ​២​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​ចូល​កាន់​តំណែង របស់​ប្រធានាធិបតី​ថ្មី​លោក​ចូ​បៃ​ដិ​ន​។

ភ្នាក់ងារ​ទទួល​បន្ទុក​ការពារ​ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​តាម​TWITTER​ថា ពុំ​មានការ​គំរាម​កំហែង​ណាមួយ​ចំពោះ​ប្រជាជន​ឡើយ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​ការពារ​វិមាន​កា​ពី​តូ​ល​ថ្លែង​ថា បណ្ដា​សមាជិក​សភា​និង​បុគ្គលិក​ក្នុង​អគារ ត្រូវ​បាន​ស្នើ​ឲ្យ​ទៅ​កាន់​ជម្រក​ក្នុង​ពេល​មាន​ការ​ឆែកឆេរ​។

តាម​TWITTER​ក្រុម​ពន្លត់ភ្លើង​ក្រុង​វ៉ា​ស៊ិន​តោន​គូសបញ្ជាក់​ថា អគ្គិភ័យ​ក្បែរ​វិមាន​កា​ពី​តូ​ល ត្រូវ​បាន​ពន្លត់​ហើយ​ពុំ​មាន​អ្នក​របួស​ណា​ម្នាក់​ឡើយ​។ ទីក្រុង​វ៉ា​ស៊ិ​ន​តោន ​និង​វិមាន​កា​ពី​តូ​ល ស្ថិត​ក្នុង​ភាព​តានតឹង​ចាប់តាំងពី​ពួក​អ្នកគាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ លើកគ្នា​លុក​ចូល​អុកឡុក​កាលពី​ថ្ងៃ​ទី​៦​មក​រា បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​​បាត់​បង់​ជីវិត​មក​។

ភាគ​កណ្ដាល​ក្រុង​វ៉ា​ស៊ិ​ន​តោន​នា​ថៃ្ង​ទី​១៨ ​មក​រា ក្លាយជា​ទីតាំង​ដែល​មាន​កិច្ច​ការពារ​ខ្លាំង​បំផុត​ខណៈ​សល់​ពេល​៤៨​ម៉ោង​ទៀត​ដល់​ពេល​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​របស់​លោក​បៃ​ដិ​ន ដោយ​ពិ​ធិ​ចូល​កាន់​តំណែង​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​កិច្ច​ការពារ​សន្តិសុខ​ម៉ឺ​ង​ម៉ាត់​បំផុត​។ កង​ទាហាន​ឆ្មាំ​ជាតិ​ច្រើន​ពាន់​នាក់ បាន​ដាក់​ពង្រាយ​រួច​ហើយ​រួច​ដល់​ថ្ងៃ​ទី​២០​មក​រា កងកម្លាំង​នោះ​នឹង​មាន​ទាហាន​សរុប​ដល់​២៥.០០០​នាក់ ដើម្បី​ការពារ​តំបន់​ក្រហម​ជុំវិញ​វិមាន​កា​ពី​តូ​ល ជា​កន្លែង​ដែល​លោក​បៃ​ដិ​ន ថ្វើ​សច្ចាប្រណិធាន​នា​ថ្ងៃ​ទី​២០​មក​រា​។ ទីលាន​NATIONAL MALL ជា​កន្លែង​ដែល​រៀង​៤​ឆ្នាំ​ម្ដង​មនុស្ស​ម្នា លើកគ្នា​ចូលរួម​អបអរសាទរ ពិធី​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​ក៏​ត្រូវ​បិទ​ដែរ​។ វិ​ថី​នានា​ស្ទើរតែ​ស្ងាត់ជ្រងំ​នា​ថ្ងៃ​ទី​១៨​មក​រា ។

ក្នុង​រដ្ឋធានី​សហព័ន្ធ​កង​យោធា​ប្រដាប់​អាវុធ​និង​កង​ប៉ូលិស បាន​ដាក់​ពង្រាយ​រួម​ជាមួយ​រថពាស​ដែក​​របស់​ពួក​គេ​។ ច្រកចូល​ទាំងឡាយ​រាំង​ខ្ទប់​ដោយ​ប្លុក​បេតុង​។ ជន​ស៊ី​វិល​កាន់​អាវុធ​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ច្រកចូល​តំបន់​ក្រហម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ