លុយ​ខ្មែរ​ចាញ់​ប្រៀប​លុយ​ជប៉ុន និង​កូរ៉េ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លុយ​ខ្មែរ​ចាញ់​ប្រៀប​លុយ​ជប៉ុន និង​កូរ៉េ !

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យ៉េន​ជប៉ុន និង ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៩​ខែមករា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យ៉េន​ជប៉ុន និង ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៩​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១០០ យ៉េន​ជប៉ុន ទិញ​ចូល​រហូត​ដល់ ៣៩១១ រៀល លក់​ចេញ ៣៩៥០ រៀល ខណៈ​កាលពី​ថ្ងៃ ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៩០៣ រៀល និង​លក់​ចេញ​តែ ៣៩៤២ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ហាងឆេង​ប្រាក់​វុន​កូរ៉េ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១០០​វុន​កូរ៉េ ទិញ​ចូល រហូត​ដល់ ៣៦៨ រៀល លក់​ចេញ ៣៧១ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹម ៣៦៧ រៀល និង​លក់​ចេញ​តែ ៣៧១ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩០០ រៀល លក់​ចេញ ៤៩៤៩ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១២១ រៀល លក់​ចេញ ៣១៥២ រៀល ។

ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​យន់​ចិន ទិញ​ចូល ៦២៥ រៀល លក់​ចេញ ៦៣១ រៀល ហើយ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៤៩ រៀល លក់​ចេញ ៣០៨០ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល និង​លក់​ចេញ ១៧៨ រៀល ៕