អង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal យកបាន៣ពិន្ទុដ៏សំខាន់ពីការប្រកួតសប្តាហ៍ទី១៩ បន្ទាប់ពីបំបាក់ក្រុមសារីព្រៃ Newcastle នៅក្នុងកីឡដ្ឋាន Emirates ដោយលទ្ធផល ៣-០ កាលពីយប់ម្សិលមិញ។

អ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងសម្រាប់ជំនួបនេះ អំពីទម្រង់លេងដ៏លេចធ្លោរបស់យុវជន Arsenal មួយរូបគឺខ្សែបម្រើប្រយុទ្ធ Emile Smith Rowe និងបានបោះបាល់យ៉ាងស្អាតឱ្យមិត្តរួមក្រុម Bukayo Saka សម្រេចគ្រាប់បាល់ទី២ ក្នុងចំណោមគ្រាប់ទាំង៣ដែលក្នុងនោះខ្សែប្រយុទ្ធ Aubameyang ធ្វើបាន២គ្រាប់ម្នាក់ឯង។


ទម្រង់លេងដ៏លេចធ្លោបែបនេះ បានធ្វើឱ្យវីរបុរសក្លិប Manchester United លោក Gary Neville សរសើមិនដាច់ពីមាត់ និងប្រដូច Smith Rowe ទៅនឹងវីរបុរសរបស់ Arsenal គឺលោក Robert Pires ព្រមទាំងជឿថាយុវជនវ័យ២០ឆ្នាំរូបនេះ នឹងក្លាយជាគ្រាប់ពេជ្រនាថ្ងៃអនាគត។
សូមរំលឹកថា Smith Rowe ទើបតែវិលត្រឡប់មកចូលរួមជាមួយ Arsenal វិញកាលពីពេលថ្មីៗកន្លងទៅ បន្ទាប់ពីរូបគេត្រូវបានក្លិបមួយនេះ ឱ្យទៅកាន់ក្លិប RB Leipzig និងក្លិប Huddersfield Town ខ្ចីជើងចាប់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ៕ (ដកស្រង់ចេញពី Dailymail)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ