ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូលផ្ដុំ​​​គ្នាជិត​វិមាន​សភា​ ខណៈ​៣​ថ្ងៃ​ទៀត​ លោកចូ​បៃ​ដិ​ន​​​ចូល​​កាន់​​តំណែង

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍​អា​មេ​រិ​ក​MSNBC រាយការណ៍​នា​ថ្ងៃ​ទី​១៧​មក​រា​ថា ជន​ប្រដាប់អាវុធ​ច្រើន​សិប​នាក់ បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​វិមាន​សភា​រដ្ឋ​មី​ជី​ហ្គេ​ន ក្នុង​ទីក្រុង​LANSING​រដ្ឋធានី​នៃ​រដ្ឋ​នោះ​។ ខណៈ​សល់​ពេល​តែ​៣​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​ចូល​កាន់​តំណែង​របស់​លោក​ចូ​បៃ​ដិ​ន ជន​ប្រដាប់អាវុធ​ទាំងនោះ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​វិមាន​សភា​រដ្ឋ​មី​ជី​ហ្គេ​ន…

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍​អា​មេ​រិ​ក​MSNBC រាយការណ៍​នា​ថ្ងៃ​ទី​១៧​មក​រា​ថា ជន​ប្រដាប់អាវុធ​ច្រើន​សិប​នាក់ បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​វិមាន​សភា​រដ្ឋ​មី​ជី​ហ្គេ​ន ក្នុង​ទីក្រុង​LANSING​រដ្ឋធានី​នៃ​រដ្ឋ​នោះ​។

ខណៈ​សល់​ពេល​តែ​៣​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​ចូល​កាន់​តំណែង​របស់​លោក​ចូ​បៃ​ដិ​ន ជន​ប្រដាប់អាវុធ​ទាំងនោះ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​វិមាន​សភា​រដ្ឋ​មី​ជី​ហ្គេ​ន ដោយ​ក្នុង​ចំណោម​ពួក​នេះ​១២​នាក់ មាន​អាវុធ​និង​គ្រាប់រំសេវ​ស្រោច​ខ្លួន​ ។ ជាមួយ​រូបភាព​របស់​ទូរទស្សន៍​នោះ ប៉ូលិស​បាន​ឡោម​ព័ទ្ធ​ជុំវិញ​អគារ​វិមាន​សភា តែ​ផ្លូវ​ជិតខាង​មួយ​មិន​បាន​បិទ​ឡើយ​។

កង​ទាហាន​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​ស្ថិត​ក្នុង​រថពាសដែក​កំពុង​ស្ថិត​នៅ​ក្បែរ​នោះ ហើយ​បណ្ដា​ឧទ្ធម្ភាគចក្រ បាន​ហោះ​ល្បាត​ពីលើ​ទីក្រុង​។ សម្រាប់​ពេល​នេះ​សភាពការណ៍​នៅ​មុខ​វិមាន​សភា​រដ្ឋ​មី​ជី​ហ្គេ​ន មាន​សភាព​ស្ងៀមស្ងាត់ បណ្ដា​អ្នកកាសែត​និង​ពួក​បាតុករ គេ​ឃើញ​ដើរ​ចុះឡើង​។

កាលពី​ថ្ងៃ​ទី​៦​មក​រា​ពួក​អ្នកគាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ បាន​លើកគ្នា​សម្រុកចូល​អុកឡុក​វិមាន​កា​ពី​តូ​ល​ក្រុង​វ៉ា​សិ​ុ​ន​តោន ពេល​សភា​កំពុង​រួម​ប្រជុំ​ដើម្បី​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោក​ចូ​បៃ​ដិ​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​។ ការ​ប៉ះទង្គិច​គ្នា​បាន​កើត​មាន​។ មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​បាតុករ​ព្រមទាំង​ប៉ូលិស​ច្រើន​នាក់​បាន​រង​របួស​៕

អត្ថបទសរសេរ ដោយ