ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជនព្រហើនដែលចូល​ប្រមូល​ទូរ​ស័ព្ទ​ពី​ក្នុង​ហាង​គេ​ទាំង​ថ្ងៃ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជន​ដ៏​ព្រហើន​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចូល​ទៅ​ប្រមូល​លួច​យក​ទូរស័ព្ទ​ពី​ក្នុង​ហាង​គេ​មួយ​ស្បោងទាំង​កណ្ដាល​ថ្ងៃ កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ស្រុក​បាណ​ន់ ពេល​នេះ​ត្រូវ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់​ខ្លួន​បាន កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ មក​រា នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង…

ខេត្តបាត់ដំបង ​៖ ជន​ដ៏​ព្រហើន​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចូល​ទៅ​ប្រមូល​លួច​យក​ទូរស័ព្ទ​ពី​ក្នុង​ហាង​គេ​មួយ​ស្បោងទាំង​កណ្ដាល​ថ្ងៃ កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ស្រុក​បាណ​ន់ ពេល​នេះ​ត្រូវ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់​ខ្លួន​បាន កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ មក​រា នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និងបាន​ដកហូត​ទូរស័ព្ទ​ចំនួន​១៥​គ្រៀង​ជា​វត្ថុ​តាង​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ម្លាំ​ង​របស់​លោក​ឃាត់ខ្លួន​នេះ ឈ្មោះ ពៅ សា​រ៉េ​ត អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ លោក​បាន​បញ្ជាក់​ថា ជន​នេះ​ត្រូវ​កម្លាំង​ការិយាល័យ​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ក្រោយ​០៤​ថ្ងៃ ដែល​ជន​នេះ​ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​គេ​នៅ​ក្នុង​ហាង​មួយ​កន្លែង​ទាំង​កណ្ដាលថ្ងៃត្រង់ នៅ​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ រហូត​ត្រូវ​ម្ចាស់​ជិះ​ម៉ូតូ​ដេញ​តាម​ឡើង​ផ្អើល​ភូមិ​ទៀត​ផង តែ​ដេញ​មិន​ទាន់​។

បើ​យោង​តាម​ព្រឹ​ត្ត​ហេតុ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ពៅ សា​រ៉េ​ត នេះ​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ មក​រា នៅ​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​គ្រាម ស្រុក​បាណ​ន់ ដែល​ម្ចាស់​ហាង​ឈ្មោះ ប្រាក់ សំណាង ប្រុស​អាយុ​២៩​ឆ្នាំ​។ ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ខាង​មុខ​ហាង ខណៈ​ម្ចាស់​ហាង​រវល់​ចូល​ទៅ​ក្នុងផ្ទះ ក៏​ត្រូវ​ជន​នេះ​ឆ្មក់​ចូល​ទៅ​ប្រមូល​យក​ទូរស័ព្ទ​ពី​ក្នុង​ទូរ​ច្រក​ថង់​រួច​រត់ឡើង​ជិះ​ម៉ូតូ​ចេញពី​ទីនោះ​យ៉ាង​រហ័ស​។

ប៉ុន្តែ​ត្រូវ​ម្ចាស់​ហាង​ក្រឡេក​ឃើញ​ចុង​ក្រោយ ក៏​ទាញ​ម៉ូតូ​ជិះ​ដេញ​តាម​ផ្អើល​ពេញ​ភូមិ​ភ្លាម​ៗ​ដរ តែ​មិន​អាច​ដេញ​ទាន់​លោក​ចោរ​ឡើយ​។ បើ​តាម​ការ​បំភ្លឺ​ពី​ម្ចាស់​ហាង បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ដែល​ចោរ​ចូល​ទៅ​លួច​ទូរស័ព្ទ​នោះ គឺ​ស្រប​ពេល​គាត់​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ​ភ្លេ​ត​។ ប៉ុន្តែ​ពេល​លោក​ចោរ​ប្រមូល​ទូរស័ព្ទ​ច្រក​ថង់ រត់​ចេញ​ក្រៅ​ឡើង​ជិះ​ម៉ូតូ​ទើប​គាត់​ក្រឡេក​ឃើញ​ក៏​ស្រែក​ចោរ​ៗ និង​ទាញ​ម៉ូតូ​ជិះ​ដេញ​តាម តែ​ដេញ​មិន​ទាន់​។

ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ទូរស័ព្ទ​ដែល​ត្រូវ​ចោរលួច​នោះ អស់​ចំនួន​១៥​គ្រឿង គឺ ម៉ាក​Vivo ចំនួន​០៦​គ្រឿង និងម៉ាក OPPO ចំនួន​០៩​គ្រឿង​។ លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រោយ​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ជន​សង្ស័យ និង ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង​។ លោក គឹ​ម​សុង បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​លោក​ចោរ​ដ៏​ព្រហើន​នេះ មន្ត្រី​របស់​លោក​ក៏​បាន​រក​ឃើញ​វត្ថុ​តាង (​ទូរស័ព្ទ​) ទាំងអស់​វិញ​ដែរ​។

ទូរស័ព្ទ​ទាំង​១៥​គ្រឿង ត្រូវ​បាន​ដកហូត រួម​ជាមួយនឹង​ម៉ូតូ​០១​គ្រឿង​ផង ដែល​ជន​នេះ​ជិះ​ប្រព្រឹត្ត​បទល្មើស​។ លោក​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រវត្តិ​ដែល​លោក​ធ្លាប់​តាមដាន​កន្លង​មក ជន​ឈ្មោះ ពៅ សា​រ៉េ​ត នេះ​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​យា់ង​សកម្ម​បំផុត ហើយ​តែង​ជិះ​ម៉ូតូ​ដើរ​ប្រព្រឹត្ត​បទល្មើស​ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា នៅ​តាម​ទីប្រជុំជន​ឬ​នៅ​តាម​ទី​ជនបទ​នោះ​ទេ​។ ពេល​នេះ ​មន្ត្រី​ជំនាញ​របស់​លោក​កំពុង​ចងក្រង​សំណុំរឿង​បញ្ជូន​ជន​នេះ​ទៅ​កាន់​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ