ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ​ញ្ជូ​យ​ដី ​ឆក់​យក​ជីវិត​មនុស្ស​​ឡើង​​ដល់​៥៦​នាក់​ រក​ឃើញ​អ្នក​នៅ​រស់​១០​នាក់

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ តុល្យការ​នៃ​ការ​រញ្ជួយ​ដី​នៅ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​ស៊ី ចំនួន​អ្នក​​បាត់​បង់​ជីវិត​មក​ដល់​ពេល​នេះ ​គឺ​កើន​ដល់​៥៦​នាក់​ហើយ​ រួច​បណ្ដា​អ្នក​ជួយ​សង្គ្រោះ បន្ត​កាយ​រក​ក្រោម​គំនរ​​បាក់បែក​​​ស្វែង​រក​​​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​។ ​ អាជ្ញាធរ​​ក៏​រាយការណ៍​នា​ថៃ្ង​ទី​១៧​ ខែ​មក​រា…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ តុល្យការ​នៃ​ការ​រញ្ជួយ​ដី​នៅ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​ស៊ី ចំនួន​អ្នក​​បាត់​បង់​ជីវិត​មក​ដល់​ពេល​នេះ ​គឺ​កើន​ដល់​៥៦​នាក់​ហើយ​ រួច​បណ្ដា​អ្នក​ជួយ​សង្គ្រោះ បន្ត​កាយ​រក​ក្រោម​គំនរ​​បាក់បែក​​​ស្វែង​រក​​​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​។ ​

អាជ្ញាធរ​​ក៏​រាយការណ៍​នា​ថៃ្ង​ទី​១៧​ ខែ​មក​រា ឆ្នាំ២០២១នេះ ឱ្យ​ដឹង​​ថា មនុស្ស​យ៉ាងតិច​១០​នាក់ ត្រូវ​បាន​កាយ​រក​ឃើញ​នៅ​រស់រាន​មានជីវិត​។

ការ​រញ្ជួយ​ដី​កម្លាំង​៦,២​រី​ស្ទ័រ​នោះ កើត​មាន​កាលពី​ថ្ងៃ​ទី​១៥ ​មក​រា ​នា​វេលា​រំលង​អធ្រា​ត្រ បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាត់បង់​ទីជម្រក ហើយ​មនុស្ស​ច្រើន​រយ​នាក់​រង​របួស​។ ​ហេតុ​ការណ៍​នេះ បាន​​បណ្ដាល​ឲ្យ​មានការ​ជ្រួលច្របល់ ក្នុង​ចំណោម​ប្រជាជន​នៃ​ភាគ​ខាងលិច​កោះ​សេ​ឡែ​ប ដែល​ធ្លាប់​រង​គ្រោះ ដោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ជាមួយ​ស៊ូ​ណា​មី​យ៉ាង​បំផ្លិចបំផ្លាញ បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​៤.៣០០​នាក់​ កាលពី​ឆ្នាំ​២០១៨​​ផងដែរ។

ចាប់តាំងពី​២​ថ្ងៃ​មក​ហើយ ​សាកសព​មនុស្ស​​ជា​ច្រើន​នាក់ ត្រូវ​បាន​ទាញ​យក​ចេញពី​គំនរ​បាក់បែក នៃ​​អគារ​ទាំងឡាយ​ដែលរ​លំបាក់​នៅ​ទីក្រុង ​MAMUJU ​ទីប្រជុំជន​ខេត្ត​។ ជន​រង​គ្រោះ​ឯទៀត​ៗ រក​​ឃើញ​នា​ភាគ​ខាងត្បូង​ក្រុង​នោះ ដោយសារ​មានការ​រញ្ជួយ​ខ្លាំង​ថ្មី នា​ព្រឹក​ថ្ងៃ​ទី​១៦​ មក​រា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ