ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់​​ម្នាក់​ត្រូវ​គ្រួសារ​ឃុំ​ខ្លួនអស់​​៥​ឆ្នាំ​ ដោយសារមូល​​ហេតុ​មួយ

3 ឆ្នាំ មុន

ហ្វី​លី​ពី​ន ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Dailymail បានឱ្យ​ដឹង​ថា ​នារី​​ស្រស់​​ស្អាត​ម្នាក់​ត្រូវ​បាន​គ្រួសារ​ឃុំខ្លួន​ក្នុង​បន្ទប់​តូច​មួយ​អស់​រយៈពេល​៥​ឆ្នាំ​​កន្លង​មក​ហើយ ដោយ​សារ​​តែ​ពួក​គេ​គ្មាន​លទ្ធភាព​ក្នុង​ការ​​ព្យាបាលជំងឺផ្លូវចិត្ត​របស់​នាង​។ នារី​ខាងលើ​មានឈ្មោះ​ថា Bebe អាយុ​២៩​ឆ្នាំ…

ហ្វី​លី​ពី​ន ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Dailymail បានឱ្យ​ដឹង​ថា ​នារី​​ស្រស់​​ស្អាត​ម្នាក់​ត្រូវ​បាន​គ្រួសារ​ឃុំខ្លួន​ក្នុង​បន្ទប់​តូច​មួយ​អស់​រយៈពេល​៥​ឆ្នាំ​​កន្លង​មក​ហើយ ដោយ​សារ​​តែ​ពួក​គេ​គ្មាន​លទ្ធភាព​ក្នុង​ការ​​ព្យាបាលជំងឺផ្លូវចិត្ត​របស់​នាង​។

នារី​ខាងលើ​មានឈ្មោះ​ថា Bebe អាយុ​២៩​ឆ្នាំ ធ្លាប់​បម្រើ​ការ​ក្នុង​ហាង​លក់ទំនិញ​មួយ​កន្លែង​ក្នុងភូមិ ខណៈ​នាង​មាន​ក្តី​សុបិន​ចង់​ក្លាយជា​តារា​ម៉ូ​ឌែ​ល​អាជីព​មួយ​រូប មុន​ពេល​ធ្លាក់ខ្លួន​មាន​ជំងឺ​បាក់ទឹកចិត្ត​កាលពី​ឆ្នាំ​២០១៤ ។

នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​ក្នុង​ខេត្ត Negros Occidental​។ អាកា​រៈ​នាង​បាន​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ ក្រោយ​ទទួល​បានការ​ព្យាបាល​រយៈពេល​១​ឆ្នាំ​ ហើយ​នាង​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។ ប៉ុន្តែ​អ្វី​ៗ​បាន​ប្រែជា​អាក្រក់​បំផុត​ គឺ​នៅ​ពេល​ឪពុក​របស់​​នាង​ធ្លាក់ខ្លួន​ឈឺ​​​ក្នុង​ឆ្នាំ​២០១៥ ហើយ​គ្រួសារ​គ្មាន​លទ្ធភាព​បន្ត​ចំណាយ​លើ​ថ្លៃ​ព្យាបាល​របស់​នាង​។

ស្ថានភាព​ជំងឺ​របស់​នាង​បាន​រើឡើង​​វិញ និង​កាន់តែ​អាក្រក់​ជាង​មុន​។ ក្នុង​នោះ Glyzel Bullos ដែល​ជា​មិត្ត​ជិត​ស្និត​របស់ Bebe បាន​និយាយ​ថា មាន​ពេល​ខ្លះ​នាង​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​​លើ​សមាជិកគ្រួសារ និង​ជា​រឿយ​ៗ​​នាង​ក៏​តែងតែ​បង្ក​បញ្ហា​ដល់​អ្នក​ជិតខាង​ផងដែរ ​។

Glyzel ដែល​បច្ចុប្បន្ន​កំពុង​អំពាវនាវ​ស្វែងរក​ជំនួយ​សម្រាប់​ការ​ព្យាបាល Bebe បាន​រំលឹក​ទៀត​ថា «​មាន​ពេល​មួយ​គ្រួសារ​កំពុង​តាម​រក​នាង ហើយ​នៅ​មួ​យស​ប្តា​ហ៍​ក្រោយមក​នាង​ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​នៅ​ឯ​ខេត្ត​សេ​ប៊ូ (Cebu)​។ ដូ​ច្នេះ​ហើយ ដើម្បី​បង្ការ​បញ្ហា​ផ្សេង​ៗ ទើប​គ្រួសារ​នាង​បង្ខំចិត្ត​ធ្វើ​បន្ទប់​តូច​មួយ​ក្នុងផ្ទះ​សម្រាប់​ដាក់​នាង ដើម្បី​ជា​សុវត្ថិភាព​របស់​នាង​ផ្ទាល់ និង​មនុស្ស​គ្រប់​គ្នា​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ