ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធ​ត្រូវ​ចាប់​ខ្លួន​​ជិត​វិមាន​កា​ពី​តូ​ល

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​១៦​ ខែ​មក​រា ឆ្នាំ២០២១​​ថា បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែ​មក​រា នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ​ខណៈ​រូបគេ…

សហរដ្ឋអាមេរិក ៖ ប៉ូលិស​អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​១៦​ ខែ​មក​រា ឆ្នាំ២០២១​​ថា បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែ​មក​រា នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ​ខណៈ​រូបគេ ស្វែង​រក​ឆ្លងកាត់​ចំណុច​ត្រួតពិនិត្យ​ជា​ច្រើន នៅ​ជិត​វិមាន​កា​ពី​តូ​ល ​ដែល​នៅ​ទីនោះ លោក​ចូ​បៃ​ដិន ​​ត្រូវធ្វើ​សច្ចាប្រណិធាន ចូល​កាន់​តំណែង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​នេះ​ទៀត​។

បុរស​ឈ្មោះ WESLEY ALLEN BEELER មាន​ដើម​កំណើត​នៅ​រដ្ឋ​វៀជី​នៀ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​មក​រា បាន​ទៅ​ដល់​ចំណុច​ត្រួតពិនិត្យ​មួយ នៅ​ក្បែរ​វិមាន​កា​ពី​តូ​ល​។ ក្រោយ​ការ​លុកលុយ​អុកឡុក របស់​ពួក​បាតុករ​គាំទ្រ​លោក​ដូ​ណា​ល់ ​ត្រាំ​មក វិមាន​កា​ពី​តូ​ល​ពេល​នេះ​ត្រូវ​បាន​ពង្រឹង​សន្តិសុខ​ខ្លាំង​បំផុត ជាមួយ​ការ​រាំង​ផ្ទាំង​បេតុង​និង​ដាក់​រាយ​លួស​បន្លា​។

អាជ្ញាធរ​ខ្លាច​កើត​មាន​ចលាចល​ថ្មី​ៗ ពេល​លោក​បៃ​ដិ​ន​ត្រូវធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង នា​ថ្ងៃ​ទី​២០ ខែ​​មក​រា នា​ពេល​ខាង​មុខ​នេះ​។ នៅ​វិមាន​កា​ពី​តូ​ល​ កងកម្លាំង​ឆ្មាំ​ជាតិ​អា​មេ​រិ​ក​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ច្រើន​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ  ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ