ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​​បន្ត​រក​ឃើញ​ពលករ​មក​ពី​ថៃ​៣​នាក់​ឆ្លង​កូ​វី​ដ ខ​ណៈ​​ជា​សះស្បើយ​៣​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​​ពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹង​​នៅ​ថ្ងៃ​ទី១៧ ​មក​រា​ ឆ្នាំ​២០២១ ​បាន​រក​ឃើញ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​​ចំនួន​​​៣នាក់​ឆ្លង​ជំងឺ​កូ​វី​ដ១៩ ​ខណៈ​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់​។ យោង​តាម​សេចក្តី​ប្រកាស​ព៌​ត​មាន​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា ករណី​វិជ្ជមាន​វីរុស​កូវីដ​-១៩ ថ្មី…

រាជធានី​ភ្នំ​​ពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹង​​នៅ​ថ្ងៃ​ទី១៧ ​មក​រា​ ឆ្នាំ​២០២១ ​បាន​រក​ឃើញ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​​ចំនួន​​​៣នាក់​ឆ្លង​ជំងឺ​កូ​វី​ដ១៩ ​ខណៈ​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​ព៌​ត​មាន​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា ករណី​វិជ្ជមាន​វីរុស​កូវីដ​-១៩ ថ្មី សរុប​ចំនួន៣​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​រួម​មាន​៖ ១-បុរស​ជនជាតិ​ខ្មែរ អាយុ៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុកព្រះស្តេច ខេត្ត​ព្រៃវែង​ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១​ លទ្ធផលធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរសនេះ​ផ្តល់ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​ រាជធានីភ្នំពេញ គឺ​វិជ្ជ​មាន​វីរុស​កូវីដ-១៩ ហើយបច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​​​​បាន​ដាក់​ឱ្យសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​​​ខេត្ត​បន្ទាយមានជ័យ ។
២-​ស្ត្រីជន​ជាតិខ្មែរ​អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​​ប៉ោយប៉ែត​ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​មកដល់​កម្ពុជា​​នៅ​ថ្ងៃ​ទី​១២ ​មក​រា ​ឆ្នាំ​2021​ លទ្ធផលធ្វើតេស្តវត្ថុ​​​សំណាក​លើកទី​២​របស់ស្ត្រី​រូបនេះ​ផ្តល់​ដោយវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា​ រាជធានីភ្នំពេញ ​គឺវិជ្ជមាន​វីរុស​កូវីដ​-១៩ ហើយបច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឱ្យសម្រាក​ព្យាបាល​​នៅមន្ទីរពេទ្យ​​បង្អែកខេត្តបន្ទាយមានជ័យ ។​

៣-​ស្ត្រីជន​ជាតិខ្មែរ អាយុ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​​ស្រុករុក្ខគរី ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​ ​លទ្ធផល​ធ្វើតេស្តវត្ថុ​សំណាកលើកទី​២ របស់ស្ត្រីរូបនេះផ្តល់​ដោយ​វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមាន​​វីរុស​កូវីដ​​​​-១៩ ហើយបច្ចុប្បន្ន​​អ្នកជំងឺ​ត្រូវ​បានដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​​បង្អែក​ខេត្ត​​​ឧត្តរមានជ័យ ។

ក្រសួង​បន្ត​ថា មាន​ករណី​ជា​សះស្បើយ​​សរុប​ចំនួន៣​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ រួម​មាន ១-ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​​ស្ពានកណ្តាល ឃុំ​បរវេល ស្រុក​បវេល ខេត្ត​​បាត់ដំបង​ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២១

២-ស្ត្រីជនជាតិខ្មែរ​អាយុ​​​២១​ឆ្នាំ មានអសយដ្ឋាន​ស្នាក់នៅ​​​ឃុំ​ជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ​ មកដល់កម្ពុជា​នៅថ្ងៃទី​៥ មករា ឆ្នាំ​២០២១ ។​

៣-ស្ត្រីជនជាតិខ្មែរអាយុ​​​២៩​ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅភូមិ​និមិត្ត​៣ ឃុំនិមិត្ត​ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន​ជ័យ ​បាន​​​ធ្វើដំណើរមក​ពីប្រទេសថៃ​​មកដល់​កម្ពុជា​​​​នៅ​ថ្ងៃទី​​៥ មករា ឆ្នាំ​២០២១ ។​

ស្ត្រី​​ទាំង​​​៣នាក់​ខាងលើ​​នេះ​ត្រូវ​បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល​តេស្ត​​អវិជ្ជមាន​វីរុស​កូវីដ​-១៩ ចំនួន​​២នាក់ ត្រូវ​បានអនុញ្ញាត​​ឱ្យ​ចេញពីមន្ទីរពេទ្យ​​​បង្អែក​ខេត្តបន្ទាយមានជ័យ ។

សូម​ជម្រាប​ថា​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19​មាន​ចំនួន​439​នាក់ ​បាន​ព្យាបាល​ជា​សះ​ចំនួន​385​នាក់​ខណៈ​កំពុង​ព្យាបាល​54​នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ