ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ស្រែកយំ​លេង​ចេញ ខណៈ​ឃើញ​ភ្លើង​ឆេះ​លឿន​ពេក

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ក្លាយ​ផេះ​ផង់​និង​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ចំណែក​លោកយាយ អាយុ​ជាង​៩០​ឆ្នាំ ប៊ិ​:​អស់​ជីវិត កាលពី​វេលា​ម៉ោង​ប្រមាណ​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ក្លាយ​ផេះ​ផង់​និង​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ចំណែក​លោកយាយ អាយុ​ជាង​៩០​ឆ្នាំ ប៊ិ​:​អស់​ជីវិត កាលពី​វេលា​ម៉ោង​ប្រមាណ​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​តា​ញ៉ោ​ក ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ឈ្មោះ គល់ រិ​ន្ទ ភេទ​ស្រី អាយុ​៥១​ឆ្នាំ និយាយ​ថា នៅ​មុន​ពេល​អគ្គិ​ស​ភ័យ​នេះ​កើតឡើង អ្នកស្រី​កំពុង​តែ​ធ្វើ​ការងារ​ខាងក្រោម​ផ្ទះ​ស្រាប់តែ​ឮ​ស្នូរ​ខាងលើ​ដូច​ជា ផ្ទុះ​អ្វីមួយ​អ​ញ្ចឹ​ង ស្រាប់តែ​គាត់​ក្រលេក​មើលទៅ​ខាងលើ​ផ្ទះ ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ អ្នកស្រី​ក៏​ស្ទុះរ​ត់ទៅ​លើក​ត្រ​កងដៃ​ម្តាយ​របស់​គាត់ ដែល​មាន​វ័យ​៩៤​ឆ្នាំ ចេញពី​ក្រោមផ្ទះ​ហើយ​ស្រែក​ឆោឡោ ហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​ដែរ តែ​មិន​អាច​ជួយ​បាន ។

អ្នកស្រី​បាន​បន្ត​ទៀត​ថា ដោយ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​លឿន​ពេក​ធ្វើ​ឲ្យ​អ្នកស្រី​ភ័យ​ស្លន់ស្លោ​បាត់បង់​ស្មារតី​អស់ហើយ គ្មាន​បាន​យក​អ្វី​ទាន់​នោះ​ទេ សូ​ម្បី​តែ​ខោអាវ​ក៏​គ្មាន​ផង ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​ៗ កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ដឹកនាំ​កម្លាំង​ដោយ​លោក ស៊ីវ​.​វ​ណ្ណា អធិការរង​ស្រុក ដោយ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជា​បន្ទាន់​ដែរ តែ​ជា​អកុសល​រថយន្ត​ពន្លត់អគ្គីភ័យ​មិន​អាច​ជួយ​ទាន់​ពេលវេលា​នោះ​បាន​ទេ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​លឿន​ពេក ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​បំផ្លាញ​រួម​មាន លុយ​ខ្មែរ​ចំនួន ១​លាន​រៀល ម៉ាស៊ីនបូមទឹក​១​គ្រឿង កង្ហា​៥​គ្រឿង ស្រូវ​-​អង្ករ និង​សម្ភារៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ