ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង​តដៃបា.ញ់មិន​ឈប់ ទើប​​​​​​សមត្ថកិច្ចប្រើ​សិទ្ធិបា.ញ់​ស្លា.ប់​ការ​ពារ​​ខ្លួន​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ យោង​តាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្តម​សេ​​នី​យ៍​ឯក ឆាយ គឹ​ម​ខឿន បាន​ប្រាប់ឱ្យ​ដឹង​​ថា «មានការ​ផ្ទុះអាវុធ សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាន​បាញ់​ស្លា.ប់​បាត់​ហើយ ក្នុងខេត្តក្រចេះ»​…

ខេត្តក្រចេះ ៖ យោង​តាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្តម​សេ​​នី​យ៍​ឯក ឆាយ គឹ​ម​ខឿន បាន​ប្រាប់ឱ្យ​ដឹង​​ថា «មានការ​ផ្ទុះអាវុធ សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាន​បាញ់​ស្លា.ប់​បាត់​ហើយ ក្នុងខេត្តក្រចេះ»​ ។

​សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលត្រូវ​​​បាន​សមត្ថកិច្ច​បាញ់​សម្លា.ប់​​ខាងលើ គឺកើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​១៥​ ​មករា ឆ្នាំ​២០២១ នៅចំណុច​មាត់់​អូរ​ជាប់​ជើងភ្នំខៀវ ​(ក្នុង​ដីចម្ការ​ស្វាយ​ចន្ទី) ​ក្នុង​ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្ត​ក្រចេះ ដោយសារ​ជននេះ​​បាន​បាញ់​តដៃយ៉ាងខ្លាំង ដោយ​មិន​​ព្រម​​ចុះចាញ់កម្លាំងសមត្ថកិច្ច​​​នោះឡើយ​ ។

សូម​បញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនេះ ឈ្មោះ អ៊ា ណា​រ៉េ​ន អាយុ៣៩ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​B9 ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិត​នៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជ​ធានី​ភ្នំពេញ​។ ​​ខ្មាន់កាំភ្លើង​ អ៊ា ណា​រ៉េ​ន ដែល​បាន​បាញ់​ស​ម្លា​.​ប់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​​​ស្រាល​រាជ​ធានី​ភ្នំពេញ​មួយ​រូប ដោយ​មិន​ញញើត​ដៃ រួច​គេចខ្លួន​ពី​ភ្នំពេញ​ឆ្លងខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ ស្ទើរតែ​មិន​បន្សល់​ដាន​នោះ ត្រូវ​បាត់បង់​ជីវិត​ហើយ ក្រោយ​ការ​មិន​ព្រម​ប្រគល់​ខ្លួន និង​ថែម​ទាំង​បាន​ផ្ទុះអាវុធ​ដាក់​លើ​កម្លាំងប្រដាប់អាវុធ​ធ្វើការ​ឡោម​ព័ន្ធ នៅ​ចំណុច​ភ្នំ​ខៀវ ព្រំប្រទល់​ខេត្តស្ទឹងត្រែង ជាប់​នឹង​ខេត្តក្រចេះ ។ ករណី​ផ្ទុះអាវុធ​បាញ់​តដៃ ក្នុង​ការ​ហ៊ុំ​ព័ទ្ធ​មួយ​របស់​សមត្ថកិច្ច​នេះ បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ ស្ថិត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ នៃ​ខេត្តក្រចេះ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ខ្មាន់កាំភ្លើង​មានឈ្មោះ អ៊ា ណា​រ៉េ​ន បាន​ប្រដាប់​ដោយ​អាវុធជាប់​ខ្លួន ពួន​សំងំ​លាក់ខ្លួន នៅ​ក្នុង​តំបន់​ភ្នំ​ខៀវ ជា​តំបន់​មានព្រៃ​ស្មុគស្មាញ ។​ប្រភព​ព័ត៌មាន​ដដែល បានអោយ​ដឹង​ថា បើ​ទោះបីជា​ធ្លាក់​ក្នុង​ការ​ហ៊ុំ​ព័ទ្ធ​កម្លាំងប្រដាប់អាវុធ​ចម្រុះ​ក៏​ដោយ ក៏​ខ្មាន់កាំភ្លើង មិន​ព្រម​ប្រគល់​ខ្លួន​មក​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ងាយ​ៗ​ឡើយ ។

ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​អស់​ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ មាន​ទាំង​កម្លាំង​សមត្ថកិច្ច​មក​ពី​ភ្នំពេញ កម្លាំង​នគរ​បាន និង​យោធា​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ សរុប​ជាង​រយ​នាក់ បាន​កំណត់​គោល​មុខសញ្ញា​ច្បាប់ ដោយ​បែងចែក​កម្លាំង​ជា​០៣​ក្រុម ហ៊ុំ​ព័ទ្ធ​ជា​ស្នែងក្របី ដើម្បី​ខ្ទប់​ផ្លូវ មិន​អោយ​ជនល្មើស​រត់គេច​ខ្លួន​ចេញ​បានជា​បន្ត​ទៀត​ទេ ។

ខ្មាន់កាំភ្លើង​ដែល​មាន​ល្បិច​ខ្ពស់​ត្រូវ​គេ​បញ្ជាក់​ថា ជា​អតីតមន្ត្រី​យោធា ដែល​មាន​អាវុធ​ជាប់​ខ្លួន​ប្រកបដោយ​គ្រោះថ្នាក់ និង​ជា​មនុស្ស​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​បាញ់​សម្លាប់ និង​ទើប​ចេញពី​ពន្ធនាគារ​បាន​២​ឆ្នាំ​មុន ថែម​ទៀត​នោះ ទើប​ជន​នេះ​តដៃ បាន​ផ្ទុះអាវុធ​បាញ់​រះ​មួយ​ប្រាវ មក​លើ​សមត្ថកិច្ច​ចម្រុះ អស់​គ្រាប់​ចំនួន ០១​ប៉ង់ បំណង​រំដោះខ្លួន​គេច​ចេញពី​ការ​ឡោម​ព័ទ្ធ ក៏​ត្រូវ​កម្លាំងប្រដាប់អាវុធ​បាញ់​តបត​វិញ​ដើម្បី​ការពារ​ខ្លួន បណ្តាល​ឲ្យ​ជន​ដៃដល់​ស្លាប់ នៅ​ក្បែរ​អូរ​មួយ​កន្លែង​ក្បែរ​ជើងភ្នំ ក្នុង​ខេត្តក្រចេះ ។

សូម​ជម្រាប​ដែរ​ថា កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​យប់​ថ្ងៃ​ទី​៣០ ធ្នូ ២០២០ មាន​ករណី​ឃាតកម្ម ផ្តើម​ចេញពី​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ ស្លៀកពាក់​ស៊ី​វិល ប្រដាប់​​ដោយ​អាវុធ​ខ្លី​០១​ដើម ជិះ​រថយន្ត​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-4546 និង​រថយន្ត​ម៉ាក FORD RAPTOR F150 ពណ៌​ស ០១​គ្រឿង របស់​ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត ស៊ី​ណែ​ត ជា​នាយ​រង​ការិយាល័យ​នគរបាល​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ជន​ដៃដល់ បាញ់​ពីក្រោយ​ខ្នង​ចំនួន​០៣​គ្រាប់ ធ្លា​យមក​មុខ និង​ថ្ងាស់​០១ គ្រាប់​ធ្លា​យមក​ក្រោយ ។

បន្ទាប់​ពី​បង្កហេតុ ក្រុម​ជនសង្ស័យ​បាន​បើករថយន្ត​គេច​ចេញពី​កន្លែង​កើតហេតុ ។ សមត្ថកិច្ច​ចុះ​ធ្វើ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ដដែល សកម​ត្ថ​កិច្ច​បាន​រក​ឃើញ​រថយន្ត​ជនសង្ស័យ​ដែល​ដោះ​ស្លាក​លេខ​ចេញ យក​ទៅ​ប្លុង​ចោល នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​៤២ ភូមិ​ស្វាយ​ឧត្តម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​បាន​សាកសួរ​ម្ចាស់ផ្ទះ ហើយ​ឈាន​ទៅ​ដល់​ការ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​០១​នាក់ ជា​បក្ខពួក​ជន​ដៃដល់ ដែល​បាន​រត់គេច​ដល់​ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ