ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ជាង​១០០​នាក់​​ឡោម​ព័ទ្ធ​​កន្លែង​លាក់ខ្លួន​ខ្មាន់​កាំ​​ភ្លើង​បា.ញ់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​តាម​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹងថា​ ​ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់​សម្លា.ប់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​មួយរូប​ដោយ​មិនញញើត​ដៃ រួច​​គេចខ្លួន​​ពី​ភ្នំពេញ​ឆ្លងខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ​ ស្ទើ​រ​មិន​បន្សល់​ដាន​នោះ​កំពុង​ត្រូវ​បាន​​កងកម្លាំងប្រដាប់អាវុធ​ធ្វើការ​ឡោម​ព័ន្ធ​នៅ​ចំណុច​ភ្នំ​ខៀវ​ ព្រំប្រទល់​ខេត្តស្ទឹងត្រែងជាប់​នឹង​ខេត្តក្រចេះ​។ គួររំលឹកថា សមត្ថកិច្ច​ខេត្តស្ទឹងត្រែង កំពុង​ប្រមាញ់​ចាប់​ខ្មាន់កាំភ្លើង​ដែល​បាញ់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល…

ខេត្តស្ទឹងត្រែង​ ៖ ​តាម​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹងថា​ ​ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់​សម្លា.ប់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​មួយរូប​ដោយ​មិនញញើត​ដៃ រួច​​គេចខ្លួន​​ពី​ភ្នំពេញ​ឆ្លងខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ​ ស្ទើ​រ​មិន​បន្សល់​ដាន​នោះ​កំពុង​ត្រូវ​បាន​​កងកម្លាំងប្រដាប់អាវុធ​ធ្វើការ​ឡោម​ព័ន្ធ​នៅ​ចំណុច​ភ្នំ​ខៀវ​ ព្រំប្រទល់​ខេត្តស្ទឹងត្រែងជាប់​នឹង​ខេត្តក្រចេះ​។ គួររំលឹកថា សមត្ថកិច្ច​ខេត្តស្ទឹងត្រែង កំពុង​ប្រមាញ់​ចាប់​ខ្មាន់កាំភ្លើង​ដែល​បាញ់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល

​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ថា ​ខ្មាន់កាំភ្លើង​​​ខាងលើ​នោះ​បាន​ប្រដាប់​ដោយ​អាវុធ​ចំនួន២​ដើម ក្នុង​មាន​អាវុធ​ធុន​វែង​មួយ​ដើម និង​ខ្លី​មួយ​ដើម ដែល​បច្ចុប្បន្ន​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងតំបន់​ភ្នំ​ខៀវ ជា​តំបន់​មា​ន​ព្រៃ​ស្មុ​គ​​ស្មាញ​។

​តាម​ប្រភព​ដដែល​បន្ត​ថា​ កាលពី​រសៀល​​ថ្ងៃទី​១៤ មករា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​មក​ពី​ភ្នំពេញ​មួយ​ចំនួន​ នៅ​គ្រា​ដែល​កម្លាំង​នគរ​បាន​និង​យោធា​ខេត្តស្ទឹងត្រែង​និងខេត្តក្រចេះ​សរុប​ជាង​១០០​នាក់​ចុះ​កំណត់​គោល​មុខសញ្ញា ដោយ​បែងចែក​កម្លាំង​ជា​បី​ក្រុមព័ទ្ធ​ជា​ស្នែងក្របី​ដើម្បី​ខ្ទប់​ផ្លូវ​មិន​អោយ​ជន​ល្មើស​គេចខ្លួន​ទៀត​ ។ ​ទោះ​ជា​​យ៉ាងណា​ រហូត​មក​ទល់រសៀល​ថ្ងៃ​ទី​១៥​ មក​រា ​ឆ្នាំ​២០២១​នេះ​ មុខសញ្ញា​​ខ្មាន់​​កាំភ្លើង​​​ខាងលើ ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​នៅឡើយ ខ​ណៈ​​កម្លាំងប្រដាប់អាវុធ​យាម​កាម​​ស្ទើ​មិនបាន​ដេក​ពួន​ពេញ​មួយ​យប់​ទៅ​ហើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ