ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តស្ទឹងត្រែង កំពុង​ប្រមាញ់​ចាប់​ខ្មាន់កាំភ្លើង​ដែល​បា.ញ់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល

3 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ខណៈ​នេះ​កម្លាំង​កង​រាជ​អាវុធ​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​មេបញ្ជាការ​រង​លោក​វរសេនីយ៍ឯក ដួង វិចិត្រ បាន​ចុះ​ឡោម​ព័ទ្ធ​ខ្មាន់កាំភ្លើង ដែល​បាន​បាញ់​សម្លាប់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ហើយ​គេចខ្លួន​ឆ្លងខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រហូត​មក​ដល់​ពេល​នេះ អាច​ទៅ​ដល់​ទឹកដី…

ខេត្តស្ទឹងត្រែង ៖ ខណៈ​នេះ​កម្លាំង​កង​រាជ​អាវុធ​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​មេបញ្ជាការ​រង​លោក​វរសេនីយ៍ឯក ដួង វិចិត្រ បាន​ចុះ​ឡោម​ព័ទ្ធ​ខ្មាន់កាំភ្លើង ដែល​បាន​បាញ់​សម្លាប់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ហើយ​គេចខ្លួន​ឆ្លងខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រហូត​មក​ដល់​ពេល​នេះ អាច​ទៅ​ដល់​ទឹកដី នៃ​ខេត្តស្ទឹងត្រែង​ហើយ ។

បើ​តាម​លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេ​បញ្ជា​រង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​បន្ទាប់​ពី​ទទួល​ព័ត៌មាន​មក​ថា ខ្មាន់កាំភ្លើង​បាន​រត់គេច​ពី​ភ្នំពេញ ឆ្លងខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ រហូត​ដល់​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​បន្ត​គេច​មក​ដល់​ខេត្តស្ទឹងត្រែង​ហើយ​នោះ លោក​បាន​ប្រមូល​កម្លាំង​តាម​ឡោម​ព័ទ្ធ ប្រមាញ់​ចាំ​ចាប់​ជនល្មើស ។

យ៉ាងណា​តាំងពី​ព្រឹក​រហូត​មក​ដល់​ពេល​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​រុករក​ជនល្មើស​នៅ​តាម​ទីតាំង​សង្ស័យ នៅឡើយ ។

គួរ​ជម្រាប​ថា នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ មាន​សេចក្តីរាយការណ៍​មក​ថា ជនសង្ស័យ​ជា​ឃាតករ បាន​បន្ត​រត់​មក​ចូល​ស្រុក​លំ​ផាត់ ខេត្តរតនគិរី គេចខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ។

លោក​ឧត្តមសេនីយ៍ទោ យិ​ន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា «​មុន​ដំបូង ខ្ញុំ​ទទួល​ព័ត៌មាន​មក​ថា ជនសង្ស័យ​រត់គេច​ខ្លួន​ពី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី មក​សំងំ​ក្នុង​ព្រៃ​មួយ នៅ​ស្រុក​លំ​ផាត់ ខេត្តរតនគិរី​» ។ ក្រោយមក​ក៏​ទទួល​ព័ត៌មាន​ថ្មី​លេចឮ​ថា ជនសង្ស័យ​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​នៅ​ឯ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ដូច្នេះ​ទាំង​កម្លាំងប្រដាប់អាវុធ​ខេត្ត​រតនៈគីរី និង​ខេត្តស្ទឹងត្រែង បាន​សហការ​គ្នា​ក្នុង​ការ​ឡោម​ព័ទ្ធ និង​តាម​ប្រមាញ់​ជនសង្ស័យ​ជា​ឃាតករ​នេះ យ៉ាង​យកចិត្តទុកដាក់​បំផុត ។

ព្រោះថា​តាម​ប្រភព​ព័ត៌មាន​ខ្លះ​បាន​បញ្ជាក់​ថា ជនសង្ស័យ​យក​ជាប់​ទៅ​ជាមួយ​នៅ​អាវុធ​ជាប់​ខ្លួន​រហូត ។ ដូច្នេះ​សមត្ថកិច្ច​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​វិធានការ​ការពារ​ខ្លួន តាម​ជំនាញ​កំពុង​ចុះ​ប្រតិបត្តិការ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ