ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​ព្រះ​ថេរៈ​ដែល​មាន​កាយ​ស្អុយរលួយ

3 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ព្រះ​តិ​ស្ស​ត្ថេ​រដែ​ល​មាន​រាង​កាយ​ស្អុយរលួយ​ព្រោះ​បាបកម្ម​នៃ​ការ​សម្លាប់សត្វ​អស់​ជា​ច្រើន​ឆ្នាំ​កាល​ក្នុង​សាសនាព្រះពុទ្ធ​ក​ស្សបៈ​កើតជា​ព្រានព្រៃ តែ​ថ្ងៃមួយ​នៅ​ពេល​ព្រឹក​ព្រានព្រៃ​នោះ​បានឃើញ​ភិក្ខុ​មួយ​អង្គជា​ព្រះ​ខីណាស្រព​ក៏​មានចិត្ត​ជ្រះថ្លា​បាន​យក​ភត្តាហារ​មក​ប្រគេន​ព្រះ​ខីណាស្រព​នោះ​ដោយ​ចិត្ត​ជ្រះថ្លា រីករាយ​បំផុត ។ លុះ​មក​ដល់​សាសនា​ព្រះ​សមណគោតម​បរមគ្រូ​នៃ​យើង ព្រាន​នោះ​បាន​មក​បួស​ក្នុង​សំណា​ក់​នៃ​ព្រះ​សាស្តា​ដោយ​បសាទ​សទ្ធា​ជ្រះថ្លា ពេល​ដែល​បួស​រួច​ហើយ ព្រោះតែ​បាបកម្ម​នៃ​ការ​សម្លាប់សត្វ​ស្លាប​នោះ​លោក​ក៏​កើត​មាន​ដំបៅ​ពងបែក​ពាសពេញ​ទាំង​រាង​កាយ មាន​ក្លិនស្អុយ​អសោចិ៍​គួរ​ឱ្យ​ខ្ពើម​ជាទី​បំផុត​រហូត​ដល់​ពួក​ភិក្ខុ​សាមណេរ​ទាំងឡាយ​នៅ​ជាមួយ​មិន​បា​ន​ក៏​នាំ​គ្នា​គេច​ចេញ​អស់​ទៅ ទុក​ឱ្យ​លោក​នៅ​លំបាក​តែ​ម្នាក់ឯង​រក​អ្វី​ជាទី​ពឹង​ពុំ​បាន…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ព្រះ​តិ​ស្ស​ត្ថេ​រដែ​ល​មាន​រាង​កាយ​ស្អុយរលួយ​ព្រោះ​បាបកម្ម​នៃ​ការ​សម្លាប់សត្វ​អស់​ជា​ច្រើន​ឆ្នាំ​កាល​ក្នុង​សាសនាព្រះពុទ្ធ​ក​ស្សបៈ​កើតជា​ព្រានព្រៃ តែ​ថ្ងៃមួយ​នៅ​ពេល​ព្រឹក​ព្រានព្រៃ​នោះ​បានឃើញ​ភិក្ខុ​មួយ​អង្គជា​ព្រះ​ខីណាស្រព​ក៏​មានចិត្ត​ជ្រះថ្លា​បាន​យក​ភត្តាហារ​មក​ប្រគេន​ព្រះ​ខីណាស្រព​នោះ​ដោយ​ចិត្ត​ជ្រះថ្លា រីករាយ​បំផុត ។

លុះ​មក​ដល់​សាសនា​ព្រះ​សមណគោតម​បរមគ្រូ​នៃ​យើង ព្រាន​នោះ​បាន​មក​បួស​ក្នុង​សំណា​ក់​នៃ​ព្រះ​សាស្តា​ដោយ​បសាទ​សទ្ធា​ជ្រះថ្លា ពេល​ដែល​បួស​រួច​ហើយ ព្រោះតែ​បាបកម្ម​នៃ​ការ​សម្លាប់សត្វ​ស្លាប​នោះ​លោក​ក៏​កើត​មាន​ដំបៅ​ពងបែក​ពាសពេញ​ទាំង​រាង​កាយ មាន​ក្លិនស្អុយ​អសោចិ៍​គួរ​ឱ្យ​ខ្ពើម​ជាទី​បំផុត​រហូត​ដល់​ពួក​ភិក្ខុ​សាមណេរ​ទាំងឡាយ​នៅ​ជាមួយ​មិន​បា​ន​ក៏​នាំ​គ្នា​គេច​ចេញ​អស់​ទៅ ទុក​ឱ្យ​លោក​នៅ​លំបាក​តែ​ម្នាក់ឯង​រក​អ្វី​ជាទី​ពឹង​ពុំ​បាន ។

សម័យ​នោះ​ឯង​ព្រះ​សាស្តា​ទ្រង់​ជ្រាប​ហើយ ទ្រង់​យាង​ទៅ​ជួយ​ព្យាបាល​ដោយ​ព្រះ​អង្គ​ឯង​ផ្ទាល់​គឺ​ព្រះ​អង្គ​ឱ្យ​លោក​ស្រង់ទឹក​ជម្រះ​លាង​រាង​កាយ ផ្លាស់​ស្បង់​ចីវរ​ថ្មី ។ ខណៈនោះ​ឯង​ព្រះ​តិ​ស្ស​ត្ថេ​រ​មាន​រាង​កាយ​គ្រាន់​ធូរស្រាល​បន្តិច ហើយ​ព្រះ​អង្គ​ទ្រង់​បាន​ប្រទាន​ឱវាទ​ដោយ​ព្រះ​គាថា​យ៉ាងនេះ​ថាៈ

ឱ​ហ្ន៎ កាយ​នេះ​មិន​នៅ​យូរ​ប៉ុន្មាន​ឡើយ តែ​មាន​វិញ្ញាណ​ទៅ​ប្រាស​ហើយ ជា​កាយ​គឺ​គេ​បោះបង់​ចោល​មុខជា​នឹង​ដេក​ស្តូកស្តឹង​នៅ​លើ​ផែនដី​ដូច​ជា​អង្កត់ឧស​រក​ប្រយោជន៍​គ្មាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ