ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ខ្លាំង ឬ​ខ្សោយ​ធៀប​ជាមួយ​ប្រាក់​អឺ​រ៉ូ និង​ដុល្លារ​អូស្ត្រាលី !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​កម្លាំង​ជាង​ប្រាក់​អឺ​រ៉ូ ប៉ុន្តែ​ចាញ់​ប្រៀប ប្រាក់​ដុល្លារ​អូស្ត្រាលី ។ ធានា​គារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥​ខែមករា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​កម្លាំង​ជាង​ប្រាក់​អឺ​រ៉ូ ប៉ុន្តែ​ចាញ់​ប្រៀប ប្រាក់​ដុល្លារ​អូស្ត្រាលី ។ ធានា​គារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​អឺ​រ៉ូ ទិញ​ចូល​ត្រឹមតែ ៤៩២៦ រៀល លក់​ចេញ ៤៩៧៥ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ ចូល​រហូត​ដល់ ៤៩២៨ រៀល និង​លក់​ចេញ​ដល់​ទៅ ៤៩៧៨ រៀល​ឯណោះ ។

ថ្ងៃនេះ​ផង​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​អូស្ត្រាលី​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល​រហូត​ដល់ ៣១៥២ រៀល លក់​ចេញ ៣១៨៤ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ ចូល​ត្រឹមតែ ៣១៣៩ រៀល និង​លក់​ចេញ​តែ ៣១៧០ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​សម្រាប់​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​ដទៃ​ទៀត គឺ ១​ដុល្លារ​អា​មេ រិ​ក ស្មើនឹង ៤០៥៣ រៀល​, ១​យន់​ចិន ទិញ​ចូល ៦២៦ រៀល លក់​ចេញ ៦៣២ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩០៥ រៀល លក់​ចេញ ៣៩៤៤ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៧០​ រៀល លក់​ចេញ ៣៧៣ រៀល ។

ដោយឡែក ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៦០ រៀល លក់​ចេញ ៣០៩១ រៀល ខណៈ ដែល ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ