ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​មិន​យល់​ស្រប​ចំ​ពោះ​​​ទស្សនៈ​មិន​សម​ហេតុផល

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​មិន​យល់​ស្រប​ចំពោះ​ទស្សនៈ​មិន​សម​ហេតុផល​នៃ​ទណ្ឌកម្ម​គ្មាន​កំណត់​ចំពោះ​ការ​ធ្វើ​នូវ​អំពើអាក្រក់​ដែល​មាន​កំណត់​នោះ​ឡើយ ។ ព្រះពុទ្ធ​សាសនា​ក៏​មិន​គំរាមកំហែង​សាសនិក​នៃ​សាសនា​ដទៃ​ពី​ទម្រង់​នៃ​ការ​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​នៅ​ក្នុង​ឋាននរក​នោះ​ទេ ។ បុគ្គល​ម្នាក់​ៗ​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​នូវ​ជំនឿ និង​មាគ៌ា​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​សម្រាប់​ជីវិត​ខ្លួនឯង​ដោយ​ផ្ទាល់អ្នក​ពុទ្ធសាសនា​និយម​មាន​ជំនឿ​ថា រយៈពេល​ដែល​នឹង​ត្រូវ​សោយ​នូវ​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋាននរក វា​អាស្រ័យ​លើ​ទម្ងន់​នៃ​អំពើអាក្រក់​ដែល​បុគ្គល​បាន​សាង​សន្សំទុក​មក ។ គ្មាន​បុគ្គល​ណា​ម្នាក់​នឹង​ត្រូវ​ទទួល​នូវ​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋាននរក​នោះ​រហូត​ទេ…

ព្រះពុទ្ធ​សាសនា​មិន​យល់​ស្រប​ចំពោះ​ទស្សនៈ​មិន​សម​ហេតុផល​នៃ​ទណ្ឌកម្ម​គ្មាន​កំណត់​ចំពោះ​ការ​ធ្វើ​នូវ​អំពើអាក្រក់​ដែល​មាន​កំណត់​នោះ​ឡើយ ។ ព្រះពុទ្ធ​សាសនា​ក៏​មិន​គំរាមកំហែង​សាសនិក​នៃ​សាសនា​ដទៃ​ពី​ទម្រង់​នៃ​ការ​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​នៅ​ក្នុង​ឋាននរក​នោះ​ទេ ។

បុគ្គល​ម្នាក់​ៗ​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​នូវ​ជំនឿ និង​មាគ៌ា​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​សម្រាប់​ជីវិត​ខ្លួនឯង​ដោយ​ផ្ទាល់អ្នក​ពុទ្ធសាសនា​និយម​មាន​ជំនឿ​ថា រយៈពេល​ដែល​នឹង​ត្រូវ​សោយ​នូវ​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋាននរក វា​អាស្រ័យ​លើ​ទម្ងន់​នៃ​អំពើអាក្រក់​ដែល​បុគ្គល​បាន​សាង​សន្សំទុក​មក ។

គ្មាន​បុគ្គល​ណា​ម្នាក់​នឹង​ត្រូវ​ទទួល​នូវ​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋាននរក​នោះ​រហូត​ទេ មិន​ថា​បុគ្គល​នោះ​បាន​ធ្វើ​អាក្រក់​ច្រើន​ប៉ុណ្ណា​ក្នុង​ជីវិត​នេះ ។ ទោះបីជា​សេចក្ដី​ទុក្ខ​នោះ​មាន​រយៈពេល​យូរ​ក៏​ដោយ តែ​សេចក្ដី​ទុក្ខ​នេះ​ក៏​នឹង​ត្រូវ​បញ្ចប់​ទៅ​នៅ​ពេល​ណា​អំពើអាក្រក់​អស់​សុពលភាព​ជាក់​ជា​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ