ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភព​ណាមួយ​ដែល​យើង​ទៅ​កើត​អាស្រ័យ​កម្ម​ប្រចាំ​ថ្ងៃ

3 ឆ្នាំ មុន

ក្រៅពី​សភាវ​ចិត្ត ពុទ្ធសាសនា​មាន​ជំនឿ​ថា មាន​ឋាន​ជា​ច្រើន​ទៀត​នៅ​ក្នុង​ចក្កវាឡ​នេះ ហើយ​កន្លែង​ទាំងនេះ​អាច​ជា​កន្លែង​នៃ​សេចក្ដី​ទុក្ខ ឬ​សេចក្ដីសុខ​ផ្សេង​ៗ​គ្នា ។ តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​យល់​ឃើញ​ថា ឋាន​នៃ​សេចក្ដី​ទុក្ខ ឬ​ឋាន​ដែល​ទាប​បំផុត​គឺ​ឋា​ន​នរក ប្រេត…

ក្រៅពី​សភាវ​ចិត្ត ពុទ្ធសាសនា​មាន​ជំនឿ​ថា មាន​ឋាន​ជា​ច្រើន​ទៀត​នៅ​ក្នុង​ចក្កវាឡ​នេះ ហើយ​កន្លែង​ទាំងនេះ​អាច​ជា​កន្លែង​នៃ​សេចក្ដី​ទុក្ខ ឬ​សេចក្ដីសុខ​ផ្សេង​ៗ​គ្នា ។

តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​យល់​ឃើញ​ថា ឋាន​នៃ​សេចក្ដី​ទុក្ខ ឬ​ឋាន​ដែល​ទាប​បំផុត​គឺ​ឋា​ន​នរក ប្រេត ហើយ​ឋាន​នៃ​សេចក្ដីសុខ ឬ​ឋាន​ដែល​ខ្ពស់ មាន​ឋានមនុស្ស និង​ឋាន​ទេវ​តា​ជាដើម ។ ឋាន​ណាមួយ​ដែល​យើង​នឹង​ចាប់បដិសន្ធិ អាស្រ័យ​លើ​កម្ម​ដែល​យើង​បាន​សន្សំ​ដោយ​ខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ជាតិ​ក៏​ដូច​ជា​កម្ម​ដែល​យើង​បាន​សន្សំ​តាំងពី​អតីតជាតិ​មក​ឱ្យផល ។

កម្ម​នេះឯង​ជា​ផល​នៃ​សកម្មភាព និង​ឥរិយាបថ​ជា​ទម្លាប់​របស់​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ គេ​មិន​អាច​កំណត់ ឬ​ធ្វើ​ស្ថិតិ​ទំហំ​នៃ​អត្រា​ប្រជាជន​នៅ​លើ​ផែនដី​ដែល​ជា​រង្វង់​បិទ​ជិត​នោះ​បាន​ទេ ព្រោះ​ការ​ចាប់បដិសន្ធិ​មិន​មាន​កំណត់​ថា​មាន​តែ​ក្នុង​ឋានមនុស្ស​ឡើយ ។

ក្រៅពី​ភព​មនុស្ស​ក៏​នៅ​មាន​ភព​ជា​ច្រើន​ទៀត​ក្នុង​ចក្កវាឡ​នេះ ជា​កន្លែង​ដែល​យើង​ទៅ​ចាប់បដិសន្ធិ​ទៅ​តាម​កម្ម​ដែល​យើង​បាន​សាង ឬ​ជា​កន្លែង​ដែល​បដិសន្ធិ​អាច​នឹង​កើតឡើង លើកលែងតែ​ព្រះ​និព្វាន​ទើប​សត្វ​អស់​ការ​កើត​ស្លាប់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ