ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឱសថ​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់ ដកហូត​បាន​៦២១៥​គ្រាប់

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន និង​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​លោក កើត សុវណ្ណ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ឱសថ​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូត្រ​និគម

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន និង​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​លោក កើត សុវណ្ណ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ឱសថ​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូត្រ​និគម ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ កក្កដា ២០១៥ ។

លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​២១ កក្កដា​នេះ​ថា ទីតាំង​ស្តុក​ឱសថ​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់​អនុញ្ញាត​របស់​ក្រុមហ៊ុន អែ​ល ខេន អ៊ិ​ន​ថេ​ន​ស្ហឹ​ន​ណ​ល់ (intentional) ដែល​មាន​ទីតាំង​ធំ​នៅ​ភ្នំពេញ​នេះ​ មាន​ម្ចាស់​ឈ្មោះ ឡៅ កូ​សាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

លោក​បន្ត​ថា ក្នុង​ការ​ឆែកឆេ​នោះ កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ឱសថ​អាហារ​បំប៉ន​សុខភាព​ដែល​គ្មាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ បាន​ចំនួន​៦២១៥​គ្រាប់ ។

បច្ចុប្បន្ន​ម្ចាស់​ទីតាំង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត ហើយ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ពី​ក្រុមហ៊ុន​នៅ​ភ្នំពេញ​មក​លក់​ដោយ​គ្មាន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ពិតប្រាកដ​មែន ។

ក្រោយ​ពី​សាកសួរ​រួច កម្លាំង​ជំនាញ​ក៏​បានឱ្យ​ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រង​គ្រង​ឱសថ រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕