អ្នក​និយម​ចាយប្រាក់​ប្រទេស​ទាំងនេះ សូម​មក​ដឹង​ពី​ហាងឆេង​ធៀប​នឹង​ប្រាក់​រៀល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​និយម​ចាយប្រាក់​ប្រទេស​ទាំងនេះ សូម​មក​ដឹង​ពី​ហាងឆេង​ធៀប​នឹង​ប្រាក់​រៀល

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ សម្រាប់​បងប្អូន​ដែល​និយម​ចាយវាយ​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ សូមមក​ដឹង​ពី​ហាងឆេង​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃកម្ពុជា នៅ​ថ្ងៃ​ទី ១៤​ខែមករា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​បងប្អូន​ដែល​និយម​ចាយវាយ​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ សូមមក​ដឹង​ពី​ហាងឆេង​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃកម្ពុជា នៅ​ថ្ងៃ​ទី ១៤​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥៣ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩២៨ រៀល លក់​ចេញ ៤៩៧៨ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៣៩ រៀល លក់​ចេញ ៣១៧០ រៀល ។

នៅ​ថ្ងៃនេះ​ផង​ដែរ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​យន់​ចិន ទិញ​ចូល ៦២៧ រៀល លក់​ចេញ ៦៣៣ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩០៤ រៀល លក់​ចេញ ៣៩៤៣ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៩ រៀល លក់​ចេញ ៣៧៣ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គ​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​ដុល្លារ​សាំង ហ្គា​ពួរ ទិញ​ចូល ៣០៥៧ រៀល លក់​ចេញ ៣០៨៧ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៧ រៀល ៕