ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​​​មាន​ផ្សែងឡើង​ខ្មួល​ខ្មាញ់ ហើយ​​ទើប​​ភ្ញាក់​ផ្អើល​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​​ក្រចេះ ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​​​១​ខ្នង​ ត្រូវ​បាន​អគ្គិ​​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង១៨និង៣៥​នាទី​យប់ ថ្ងៃទី១៣ មករា ស្ថិតនៅ​ក្នុងភូមិ​ក​ន្ទ្រី​ង សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ…

ខេត្ត​​ក្រចេះ ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​​​១​ខ្នង​ ត្រូវ​បាន​អគ្គិ​​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង១៨និង៣៥​នាទី​យប់ ថ្ងៃទី១៣ មករា ស្ថិតនៅ​ក្នុងភូមិ​ក​ន្ទ្រី​ង សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ​ដោយបង្កការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បាន​ហៅ​រថយន្ដ​ពន្លត់​​ភ្លាម​ៗ ។

តាម​ប្រភព​​​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ខាងលើ​ មិន​មាន​មនុស្ស​ណា​ម្នាក់​គ្រោះថ្នាក់​នោះ​ទេ តែផ្ទះ​​​ទំហំ 5m x 6m ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី (​ឆេះ​អស់ទាំង​ស្រុង​) ដោយ​ខូចខាត​សម្ភារៈ​រួម​មាន ទូរ​ឬ​ស្សន៍​ចំនួន​១​គ្រឿង​, សំលៀក​បំពាក់​, គ្រែ​០១, និង​គ្រឿង​ឈើ​ទុក​សម្រាប់​ធ្វើ​ផ្ទះ​ចំនួន ០៣​ម៉ែត្រ​គីប គិត​ជា​ទឹក​ប្រាប់​ប្រមាណ​ជា 5,000$ (​ដុល្លារ​)មាន ​ចំនួន​០១​ខ្នង ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ សឿ​ន សំ ភេទ​ប្រុស អាយុ២៣​ឆ្នាំ
(​កំព្រា​ឪពុក​ម្ដាយ​) ។

លោក ជួន រិ​ទ្ធ ចៅសង្កាត់​អូរ​ឫស្សី បាន​ឲ្យ​ដឹង​ថា ​ករណី​អគ្គិភ័យ​នោះ​កើតឡើង​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើងផ្សែង​ខ្មួរ​ខ្មាញ់​​ហើយទើប​​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ និង​រាយការណ៍​ទៅ​សមត្ថកិច្ច ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​មក​ធ្វើ​អន្តរាគមន៍​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យរ​បស់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​០២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​អធិការដ្ឋាន​ក្រុង​ចំនួន​០១​គ្រឿង ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់ ធ្វើ​ឲ្យ​រលត់​ទាំងស្រុង​វិញ​នៅ​វេលា​ម៉ោង​១៩:៣០​នាទី ក្នុង​ថ្ងៃ​ដដែល និង​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ឡើយ​។ ​

អត្ថបទសរសេរ ដោយ