ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ខឹង​ម៉ូតូ​បើក​កៀរ​រថយន្ត​ហើយ​អត់​ឈប់​ដោះស្រាយ​ព្យាយាម​បើក​រត់​ ត្រូវ​រថយន្ត​បើក​ដេញ​តាម​កៀរ​ម៉ូតូ​ឲ្យ​ដួល​វិញ ​ហើយ​ឲ្យ​អង្គរក្ស​ចុះ​មក​ដោះស្រាយ បង្ក​​ការ​ភ្ញាក់ផ្អើល

​រាជ​ធានី​ភ្នំពេញ ៖ ខឹង​ម៉ូតូ​បើក​កៀរ​រថយន្ត​ហើយ​អត់​ឈប់​ដោះស្រាយ​ព្យាយាម​បើក​រត់​ ត្រូវ​រថយន្ត​បើក​ដេញ​តាម​កៀរ​ម៉ូតូ​ឲ្យ​ដួល​វិញ ​ហើយ​ឲ្យ​អង្គរក្ស​ចុះ​មក​ដោះស្រាយ បង្ក​​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ ​កក្កដា នៅ​ចំណុច​ស្តុ​ប​ផ្លូវ​លេខ៣៦០​​កែង​​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកងទី៣​ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​ស្ព័​រ​ស៊េរី​ទំនើប​​ ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​អ្នកធំ​ និង​អ្នកមាន​លុយ​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៦០ ពី​លិចទៅ​កើត ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៥ អត់​ស្លាក​លេខ ជិះ​គ្នា​៣​នាក់ ​តាម​មហា​វិថី​​ព្រះ​មុនីវង្ស ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ស្តុ​ប​ពណ៌​ក្រហម ​​ម៉ូតូ​មិន​ព្រម​ឈប់​បាន​បើក​ទៅ​បុករថយន្ត​បណ្តាល​ឲ្យ​ដួល​បោក​ដាច់​កញ្ចាក់​រថយន្ត​ចំហៀង​ខាងឆ្វេង ហើយ​អ្នក​បើក​ម៉ូតូ​មិន​ព្រម​ឈប់​ទេ​ បាន​ព្យាយាម​បើករ​ត់ ទៅ​​​ដល់​មុខ​ការិយាល័យWineវេ​លុយ ​​​ស្រាប់តែ​ម៉ូតូ​កំពុង​តែ​ឈប់ ក៏​ត្រូវ​រថយន្ត​បើក​តាម​មក​ដល់​កៀរ​ម៉ូតូ​ឱ្យ​​ដួល​រង​ការ​ខូចខាត​តិចតួច ​រួច​រថយន្ត​បាន​បើក​ចូល​ទៅ​ស្ថានីយ​ប្រេងឥន្ធនៈ​​កាល់​តិច ដោយ​ឲ្យ​អង្គរក្ស​ជិះម៉ូតូ​២​គ្រឿង​តាម​ក្រោយ ​ហៅ​អ្នក​បើក​ម៉ូតូ​ទៅ​ដោះស្រាយ​នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ។

​ការ​ដោះស្រាយគ្នា​នោះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ​មក​​ជួយ​អន្តរាគមន៍ ទើប​ភាគី​ខាងរថយន្ត​មិន​ទាមទារ​សំណង​ទេ បាន​បើករថយន្ត​ចេញ​ទៅ​បាត់ ៕