ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ១៤មករា មិនមានជំនួប​ទេ តែសម្តេចតេជោ ចេញសារជូន​អ្នកកាសែត

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្អែកនេះ ជាជំនួបលើកទី៥ រវាងសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មាន។…

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្អែកនេះ ជាជំនួបលើកទី៥ រវាងសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មាន។ ប៉ុន្តែ​ដោយ​សារតែការប្រឈមនឹង​ជំងឺកូវីដ១៩ ​នៅឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល មិនបានរៀបចំពិធីជួបជុំ​ដូចរៀង​រាល់ឆ្នាំទេ។ តែ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិត សម្តែងនូវការអបអរសាទរដល់ទិវានេះ។

​ក្នុងសារលិខិត ៤ទំព័រ ចេញផ្សាយនៅល្ងាចថ្ងៃទី១៣ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរ​ដល់អ្នកសារព័ត៌មាន ទោះបីប្រឈមនឹងឧបសគ្គនៃ​ការរីករាលដាលនៃការឆ្លងកូវីដ១៩ យ៉ាងណាក្តី តែក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក អ្នកសារព័ត៌មាន បានខិតខំពុះពារ​ជំនះរាល់ការលំបាកនានា បំពេញការងាររបស់ខ្លួន​យ៉ាងសកម្ម ក្នុងការផ្សារភ្ជាប់​ទំនាក់ទំនង​ពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋ មកកាន់រាជរដ្ឋាភិបាល។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី១៤ ខែមករា ដែលជា​ថ្ងៃខួប ដែល​សម្តេច ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ថ្ងៃ១៤មករា ឆ្នាំ១៩៨៥​ ជាថ្ងៃជួបសំណេះសំណាល និងទទួលទានអាហារពេលល្ងាច​ជាមួយក្រុម​អ្នកកាសែតរាប់ពាន់នាក់​។

សម្តេច បានជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ​លើកដំបូង នៅ​ថ្ងៃទី​១៤ ​ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខា ភ្នំបេញ។ លើក​ទី​​២ នៅ​ថ្ងៃ​ទី​២១ ខែ​​មករា ឆ្នាំ​​២០១៨ នៅកោះពេជ្រ។ ​​លើក​ទី​៣ នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ នៅកោះពេជ្រ និងលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ៕