ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMA លើកទឹកចិត្ត​ឲ្យ​គម្រោង​លុយ​កោះសន្តិភាពផ្តល់​ព័ត៌មាន​ពី​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ទំនាក់ទំនង​សាធារណៈ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ហៅ​កាត់​ថា (CMA) បាន​គាំទ្រ​បេសកកម្ម​គម្រោង​លុយ របស់​សារព័ត៌មាន កោះសន្តិភាព និង​បាន​ជំរុញ​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដ៍​ធំ​មួយ​នេះ ផ្តល់​ព័ត៌មាន​សំខាន់​ៗ​ទាក់ទង​ចំណេះដឹង​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជា​ទូទៅ​ឲ្យ​ច្រើន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ទំនាក់ទំនង​សាធារណៈ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ហៅ​កាត់​ថា (CMA) បាន​គាំទ្រ​បេសកកម្ម​គម្រោង​លុយ របស់​សារព័ត៌មាន កោះសន្តិភាព និង​បាន​ជំរុញ​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដ៍​ធំ​មួយ​នេះ ផ្តល់​ព័ត៌មាន​សំខាន់​ៗ​ទាក់ទង​ចំណេះដឹង​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជា​ទូទៅ​ឲ្យ​ច្រើន ​។

លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន ទំនាក់ទំនង​សាធារណៈ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​លើក​ឡើង​ថា «​ការ​យល់​ពី​ការ​គ្រប់គ្រង​ហិរញ្ញ​វ​ត្ ថុ​របស់​ពលរដ្ឋ​កម្ពុជា ត្រូវ​គេ​មើលឃើញ​ង​ថា​នៅ​មាន​កម្រិត ទាប​ដូច្នេះ ការ ផ្សព្វផ្សាយ​ឲ្យ​ច្រើន​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ​ជា​រឿង​ល្អ និង​សំខាន់ នៅ​ក្នុង​កាលៈទេសៈ​នេះ សម្រាប់​លើកកម្ពស់​ការ​យល់​ដឹង​របស់​ពលរ​ដ្ ឋ​ក៍​ដូច​ជា​លើកកម្ពស​ជីវភាព​របស់​ពូក​គាត់»​។


ការ​លើក​ឡើង​របស់​មន្ត្រី​សមាគម​ហិរញ្ញវត្ថុ​កម្ពុជា ស្រប​នឹង​ទៅ​ទស្សន វិស័យ​របស់​គម្រោង​លុយ របស់​សារព័ត៌មាន​កោះសន្តិភាព នៅ​ក្នុង ការ​ផ្តល់ ព័ត៌មាន​ឲ្យ​បាន​ច្រើន សម្បូរ​បែប​បំផុត​ជុំវិញ​បញ្ហា​ប្រាក់ ដល់​មិត្ត​អ្នក​អាន ​។ គម្រោង​លុយ​ដែល​ផ្សព្វផ្សាយ​តាម បែប ឌី​ជី​ថ​ល នឹង​បង្ហាញ​ពី​អាជីព​ឬ​មុខរបរ​ប្រចាំ ថ្ងៃ​របស់​ពលរដ្ឋ នៅ​ក្នុង​ការ​រក​ប្រាក់ សិល្បៈ​និង​ទស្សនទាន​នៅ​ក្នុង​ការ គ្រប់ គ្រង​អាជីវកម្ម គំនិត​ច្នៃប្រឌិត និង​ទេ​ព្យ​កោសល្យ របស់​បុគ្គល​ឯកជន នៅ​ក្នុង​ការ​បង្កើន​ប្រាក់ ចំណូល​ប្រក​ដោយ​សុច​រឹត​ភាព​និង​សីលធម៌​ខ្ពស់​។


ជាមួយ​ការ​គាំទ្រ​គម្រោង​លុយ លោក កាំ​ង តុង​ងី បាន​គូសបញ្ជាក់​ថា ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថ​បាន​ត្រឹមត្រូវ ជា​កត្តា​កំណត់​ពី​ភាព​ជោគជ័យ ក្នុង​ការ​គ្រប់គ្រង​ចំណូល​និង​ចំ​ណុ​ល​។
មន្ត្រី​ទំនាក់ទំនង​សាធារណ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​សង្កត់ ធ្ងន់​ថា បំណុល​មាន​ពីរ​គឺ​បំណុល​វិជ្ជមាន​និង​បំណុល​អវិជ្ជមាន «បំណុល​ដែល​មាន​ប្រយោជន៍​គឺជា​ការ​ខ្ចីបុល​យក​ទៅ​វិនិយោគ បង្កើន​ប្រាក់​ចំណូល ឬ​ឯ​បំណុល​ដែល​អវិជ្ជមាន ជា​បំណុល​បន្ថែម​បន្ទុក​កាន់តែ​ធ្ងន់​គឺ​ដោយ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី មិន​ចំ​គោលដៅ ទិញ​របស់​មិន​ចាំបាច់ ដ​ច​ជា​រថយន្ត​ជាដើម​។ ការ​ទិញ​រថយន្ត ជា​ការ​បង្កើត​បំណុល​ដោយ​ចុង​ក្រោយ ទ្រព្យ​នោះ​ធ្លាក់​ថ្លៃ​ទៀត ចំណែក​បំណុល​ចេះ​តែ​កើន​” នេះ​ជា​ការ​បញ្ជាក់​របស់​លោក កាំ​ង តុង​ងី »៕

អត្ថបទសរសេរ ដោយ