ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​ខ្សោយកម្លាំង​ជាង​លុយ​ចិន និង​សាំង​ហ្គា​ពួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យន់​ចិន និង​ដុល្លារ សាំង​ហ្គា​ពួរ​បន្តិច​នៅ​ថ្ងៃនេះ បើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៣…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យន់​ចិន និង​ដុល្លារ សាំង​ហ្គា​ពួរ​បន្តិច​នៅ​ថ្ងៃនេះ បើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​យន់​ចិន ទិញ​ចូល​រហូត​ដល់ ៦២៧ រៀល លក់​ចេញ ៦៣៣ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៦២៥ រៀល និង​លក់​ចេញ​តែ ៦៣១ រៀល​ប៉ុណ្ណោះ ។

នៅ​ក្នុងថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​សាំង ហ្គា​ពួរ ទិញ​ចូល​រហូត​ដល់ ៣០៦២ រៀល លក់​ចេញ ៣០៩៣ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣០៤៥ រៀល និង​លក់​ចេញ​តែ ៣០៧៦ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​សម្រាប់​ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់ ប្រទេស​មួយ​ចំនួន​ទៀត គឺ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៤៦ រៀល លក់​ចេញ ៤៩៩៥ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៥០ រៀល លក់​ចេញ ៣១៨២ រៀល ។

សម្រាប់​ហាងឆេង​ប្រាក់​យ៉េន​ជប៉ុន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩០៥ រៀល លក់​ចេញ ៣៩៤៥ រៀល ហើយ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៧០ រៀល លក់​ចេញ ៣៧៤ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ