ទិញស្រាបៀរ និងបៀ១ហ៊ូមកផ្ញើសាច់ញាតិកំពុងធ្វើចត្តាឡីស័ក ត្រូវហាមឃាត់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បងប្អូនបានទិញស្រាបៀរ និងបៀរលេង មកផ្ញើសាច់ញាតិដែលកំពុងធ្វើចត្តាឡីស័ករយៈពេល១៤នៅមណ្ឌលកងវ៉ា ត្រូវបានក្រុមការងារហាមមិនអនុញ្ញាតិឡើយ នេះជាការណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្ថិតក្រុងសិរីសោភ័ណ។
លោកវេជ្ជៈបណ្ឌិត រឿន សុធី អនុប្រធានសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅល្ងាចថ្ងៃទី១២ ខែមករា នេះថា នៅថ្ងៃទី១២ មករា ឆ្នាំ២០២១នេះ នៅមណ្ឌលចត្តាឡីស័កកងវ៉ា ក្រុងសិរីសោភ័ណ មានសាច់ញាតិមកសួរសុខទុក្ខបងប្អូនដែលត្រឡប់ពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅមណ្ឌលកងវ៉ា ហើយក៏បានទិញស្រាបៀរ និងបៀរលេងចំនួន១ហ៊ូ មកផ្ញើបងប្អូន ប៉ុន្តែត្រូវបានក្រុមការងារហាម មិនអនុញ្ញាតិឡើយ នេះជាការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានបញ្ជាក់ថា ជាការណែនាំពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង ត្រូវអនុវត្តតាមគោលការរបស់ក្រសួងអោយបាន ដើម្បីបង្កា និងទប់ស្កាត់កូវីដ១៩ ដូចជាបងប្អូនប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ ត្រូវធ្វើការត្រួតពិនិត្យសុខភាពធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងយកសំណាក់វិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមការកំណត់រហូតដល់១៤ថ្ងៃត្រូវបានបញ្ចប់ ហើយពេលចេញត្រូវធ្វើលិខិតបញ្ជាក់ពីក្រុមការងារមណ្ឌលចត្តាឡីស័ក ដើម្បីអោយអាជ្ញាធរមូលដ្ឋានបានដឹង។

លោកវេជ្ជៈបណ្ឌិត រឿន សុធី បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងមណ្ឌល ជាការណែនាំរបស់ក្រសួងសុខាភិបាល គឺមិនអនុញ្ញាតិឱ្យយកសម្ភារៈជាប់ខ្លួន ឬលុយកាក់ចេញទៅទិញអ្វីខាងក្រៅឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ សាច់ញាតិដែលមកសួរសុខទុក្ខ ក៏ត្រូវគោរពតាមការណែនាំរបស់ក្រុមការងារធ្វើចត្តាឡីស័កក្នុងមណ្ឌលដែរ ដោយឱ្យពាក់ម៉ាស់ លាងដៃដោយអាកុល ហើយពេលទៅសួរសុខទុក្ខត្រូវមានគម្លាតប្រមាណ១ម៉ែត្រកន្លះទៅ២ម៉ែត្រពីគ្នា ដើម្បីការពារការឆ្លងកូវីដ១៩។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ដែលត្រូវបានធ្វើការត្រួតពិនិត្យចត្តាឡីស័កច្រកព្រំដែនអូរបីជាន់ ១ថ្ងៃជាង២០០នាក់ ត្រូវបានដឹកតាមរថយន្តក្រសួងការពារជាតិដាក់តាមមណ្ឌលកំពុងធ្វើចត្តាឡីស័កចំនួន១៦កន្លែង ហើយប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័ក មានចំនួន៦,៩៥៨នាក់ ក្នុងនោះស្រី២,៩១៧នាក់, ធ្វើតេស្តចំនួន៦,៩៩០នាក់ ក្នុងនោះស្រី២,៩៤៨នាក់ ហើយត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័កត្រឡប់ទៅស្រុកកំណើតមានចំនួន៣,២០៦នាក់៕









<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ