ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​យ៉ាងណា​ដែរ​ធៀប​ជាមួយ​លុយ​ជប៉ុន និង​កូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​យ៉េន​ជប៉ុន និង​ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១២​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​យ៉េន​ជប៉ុន និង​ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១២​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១០០ យ៉េន​ជប៉ុន ទិញ ចូល​ត្រឹមតែ ៣៨៨៥ រៀល លក់​ចេញ ៣៩២៤ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិល មិ​ញ ទិញ​ចូលរហូត​ដល់ ៣៨៩១ រៀល និង​លក់​ចេញ​ដល់​ទៅ ៣៩៣០ រៀល​ឯណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​វុន​កូរ៉េ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថ្ងៃនេះ​ដែរ គឺ ១០០​វុន​កូរ៉េ ទិញ​ចូលត្រឹមតែ ៣៦៩ រៀល លក់​ចេញ ៣៧៣ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣៧០ រៀល និង​លក់​ចេញ​ដល់​ទៅ ៣៧៤ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ ចំនួន​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩២៥ រៀល លក់​ចេញ ៤៩៧៤ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១២១ រៀល លក់​ចេញ ៣១៥២ រៀល ។

ជាមួយ​គ្នា​នេះ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៤៥ រៀល លក់​ចេញ ៣០៧៦ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ